រដ្ឋាភិបាលឥណ្ឌូនេស៊ី បានធ្វើការអនុម័តទៅលើផែនការអភិវឌ្ឍគម្រោងទាញយកហ្គាស LNG នៅក្នុងប្លុក Masela និងកន្លែងស្តុកទុកកាបូន (CCS) ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០៣០។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក Arifin Tasrif បាននិយាយថា ការចំណាយលើការវិនិយោគ និងប្រតិបត្តិការនៃគម្រោងនេះ ត្រូវបានគេរំពឹងថានឹងមានចំនួនសរុបប្រហែល ៣៤,៧៤ពាន់លានដុល្លារអាមេរិក រួមទាំង ១,០៨ពាន់លានដុល្លារផ្សេងទៀត សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ CCS ។
ទន្ទឹមនឹងនេះ អគ្គនាយកផ្នែកប្រេង និងឧស្ម័ន ក្រោមស្ថិតក្រោមក្រសួងថាមពល និងធនធានរ៉ែ លោក Tutuka Ariadji បានសម្តែងក្តីសង្ឃឹមថា គម្រោងនេះ អាចនឹងត្រូវដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ ដោយស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការសម្រេចគោលដៅកាបូនកម្រិតសូន្យនាពេលអនាគត។
ជម្រាបជូនផងដែរថា គម្រោង Abadi LNG ថ្មីនេះ ត្រូវបានគេរំពឹងថានឹងអាចផលិតហ្គាសដល់កម្រិតកំពូលចំនួន ៩,៥លានតោន ក្នុងមួយឆ្នាំ និង ១៥០ លានហ្វីតគូបស្តង់ដារនៃឧស្ម័នក្នុងបំពង់ក្នុងមួយថ្ងៃ និងល្បាយឥន្ធន: condensate បានចំនួន ៣៥ ០០០ ធុងក្នុងមួយថ្ងៃ៕