លោក ថាក់ស៊ីន មិនសុំព្រះរាជទានទោសពីព្រះមហាក្សត្រ ជាលើកទីពីរទេ 

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Thawee Sodsong បានលើកឡើងថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលបច្ចុបន្នកំពុងជាប់ពន្ធនាគារនោះ មិនបានសុំព្រះរាជទានទោសពីព្រះមហាក្សត្រ ដើម្បីកាត់បន្ថយការជាប់ពន្ធនាគារបន្ថែមទៀតឡើយ។ នេះបើតាមប្រភពពីកាសែត Bangkok Post ។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីរូបនេះ បាននិយាយកាលពីថ្ងៃពុធថា ទាំងលោកថាក់ស៊ីន និងក្រុមគ្រួសាររបស់គាត់មិនបានស្វះស្វែង ដើម្បីសុំព្រះរាជទានទោសពីព្រះមហាក្សត្រជាលើកទីពីរទេ ចាប់តាំងពីគាត់ត្រូវបានព្រះមហាក្សត្រថៃ Maha Vajiralongkorn សម្រេចបន្ធូរបន្ថយពីការដាក់ទោសជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំ ឲ្យមកនៅត្រឹមមួយឆ្នាំ។ 

សូមជម្រាបថា លោក ថាក់ស៊ីន បានសម្រេចចិត្តវិលត្រឡប់មកកាន់មាតុប្រទេសវិញ កាលពីថ្ងៃទី២២ ខែសីហា បន្ទាប់ពីនិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំ។ នៅថ្ងៃដដែលនោះ តុលាការកំពូលបានបង្គាប់ឲ្យអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ជាប់ពន្ធនាគាររយៈពេល ៨ ឆ្នាំក្នុងសំណុំរឿងក្តីក្តាំចំនួន ៣ ករណី។ 

ទោះយ៉ាងណាក៏ដោយ គាត់ត្រូវបានគេបញ្ជូនពីពន្ធនាគារបាងកក ទៅកាន់មន្ទីរពេទ្យប៉ូលីស ដោយហេតុផលសុខភាព ហើយបានស្នាក់នៅមន្ទីពេទ្យ តាំងពីពេលនោះមក៕