តើអ្នកឧកញ៉ារូបណាខ្លះ ឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០២៤?

ជុំវិញ​ឧកញ៉ា

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ​​បាន​ចេញ​សេចក្តីសម្រេច​ស្តីពី​ការ​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ការ​ចុះ​បញ្ជី​គណបក្សនយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គ.ជ.ប ​​បាន​សម្រេច​ទទួល​ស្គាល់​ជា​ផ្លូវការ​លើ​ពាក្យ​សុំ​ចុះបញ្ជី​របស់​ គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន ៨​ភូមិភាគ និង​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​​ជ្រើសតាំងសមាជិកព្រឹទ្ធសភា ឆ្នាំ២០២៤ ក្នុង​នោះ​មាន​អ្នកឧកញ៉ា​មួយ​​ចំនួន ក៏​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ផង​ដែរ ដែល​មាន​ដូច​ខាង​ក្រោម៖

១. អ្នកឧកញ៉ា កុក អាន ៖ បេក្ខជន​ពេញសិទ្ធិ លេខរៀងទី៤ ភូមិភាគទី៥ ខេត្ត​តាកែវ ខេត្តកំពត និង​ខេត្តកែប

២. អ្នកឧកញ៉ា លី យ៉ុងផាត់ ៖ បេក្ខជន​ពេញសិទ្ធិ​ លេខរៀងទី៤ ភូមិភាគទី៧ ខេត្ត​កំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង​ខេត្តព្រះសីហនុ

៣. អ្នកឧកញ៉ា ម៉ុង ឫទ្ធី ៖ បេក្ខជន​ពេញសិទ្ធិ​ លេខរៀងទី៥ ភូមិភាគទី៧ ខេត្ត​កំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង​ខេត្តព្រះសីហនុ។

សូម​ជម្រាប​ជូន​ថា សមាជិក​ព្រឹទ្ធសភា ​នីតិកាលទី៤ (២០១៨-២០២៤) ​សរុបមានចំនួន ៦២រូប ដោយ​មាន​សម្តេច​វិបុលសេនាភក្តី សាយ ឈុំ ជា​ប្រធាន ហើយ​ក៏​មាន​អ្នកឧកញ៉ា ម៉ុង ឫទ្ធី, អ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា កុក អាន ជា​សមាជិក​ផង​ដែរ។ ដោយឡែក សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ ​​​ត្រូវ​​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​អាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុង​នោះ​សម្តេចតេជោ ហ៊ុន សែន ​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ ក៏​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញសិទ្ធិ​លេខ​រៀង​ទី១ ភូមិភាគទី៣ ខេត្ត​កណ្តាល និង​ជា​បេក្ខភាព​ «ប្រធាន​ព្រឹទ្ធសភា» សម្រាប់​អាណត្តិថ្មី ចាប់ពី​ឆ្នាំ២០២៤៕
​​​