ឥណ្ឌូណេស៊ី ពិចារណាលើកលែងទិដ្ឋាការដល់ទេសចរ មកពីប្រទេសចំនួន ២០

អន្តរជាតិ

ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃទី៧ ខែធ្នូថា ឥណ្ឌូណេស៊ីកំពុងពិចារណាក្នុងការលើកលែងទិដ្ឋាការ ដល់ពលរដ្ឋមកពីប្រទេសចំនួន ២០ ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមសេចក្តីថ្លែងការណ៍ រដ្ឋាភិបាលឥណ្ឌូណេស៊ីមានបំណងបិទបញ្ចប់បញ្ជីប្រទេស ដែលត្រូវលើកលែងទិដ្ឋាការនៅខែក្រោយ ខណៈក្នុងប្រទេសចំនួន ២០ ដែលត្រូវលើកលែងនោះ ក៏រួមមានសហរដ្ឋអាមេរិក ចិន អូស្ត្រាលី ឥណ្ឌា អាឡឺម៉ង់ កូរ៉េខាងត្បូង អង់គ្លេស និងបារាំងផងដែរ។

ក្នុងនោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត លោក Sandiaga Uno បាននិយាយថា លោកប្រធានាធិបតីបានណែនាំឲ្យរដ្ឋាភិបាលពិចារណា ក្នុងលើការលើកលែងទិដ្ឋាការ ដើម្បីជាមធ្យោបាយនៃការជំរុញសេដ្ឋកិច្ច ដំណើរទស្សនកិច្ចទេសចរណ៍ និងការវិនិយោគ។

ជាមួយគ្នានោះ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ចាប់ពីខែមករាដល់ខែតុលាឆ្នាំនេះ ឥណ្ឌូនេស៊ីទទួលបានភ្ញៀវទេសចរបរទេសចំនួន ៩,៤៩ លាននាក់ កើនឡើង ១២៤,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីក្នុងឆ្នាំ ២០២២។

ជម្រាបជូនផងដែរថា ឥណ្ឌូណេស៊ី គឺជាប្រទេសចុងក្រោយគេនៅអាស៊ីអាគ្នេយ៍ ដែលពិចារណាលើការលើកលែងទិដ្ឋាការសម្រាប់ទេសចរមកពីប្រទេសចិន បន្ទាប់ពីប្រទេសសិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីផែនការលើកលែងទិដ្ឋាការរយៈពេល ៣០ថ្ងៃ សម្រាប់ពលរដ្ឋមកពីប្រទេសចិន ស្របពេលដែលថ្មីនេះៗ ថៃ និងម៉េឡេស៊ី ក៏បានលើកលែងទិដ្ឋាការដល់ទេសរចិន និងឥណ្ឌាផងដែរ៕