ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ ៨លានរៀល ដល់អ្នកភូមិរបស់លោក ដែល​រងគ្រោះ ដោយ រលំបាក់អាគារ៧ជាន់នៅកំពង់សោម

ជុំវិញ​ឧកញ៉ា សង្គម​ និង​សេដ្ឋកិច្ច

បើតាម ការបញ្ជាក់ពី លោក ឡេង ប្រុស បង​បង្កើត ឧកញ៉ា ឡេងណាវ៉ាត្រា​នេះជាសាច់ញាតិ​ជនរងគ្រោះទើបទៅដល់កំពង់សោមដែលបានទទួលប្រាក់ឧបត្ថមសរុប8លានរៀល ពីឧក ញ៉ាឡេងណាវ៉ាត្រានិងត្រ កូលឡេងតាមរយ:បង ប្រុញ រុសរាយ សម្រាប់ ជាសាហ៊ុយធ្វើដំណើរ ហូបចុក ខណៈអ្នករងគ្រោះនៅបាត់ខ្លួននៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​ភូមិ របស់​លោក ឧកញ៉ា ឡេងណាវ៉ាត្រា ដែល​បាន​ទៅ​ធ្វើ​ជា​កម្មករ​នៅ អាគារ​ដែល​​​រលំ​បាក់​ខាង​លើ​មាន​រហូត​ដល់​៥នាក់ 1/សុឹម មន,2/ភួន ផាន់ណា,3/ឆេង ចន្ថា,4/ឆុន ធាន,៥ សយ ម៉ៅ គិត​មក​ដល់​ម៉ោង​នេះ​ ក្រុមសង្គ្រោះមិនទាន់រកឃើញនៅឡើយទេ។

តាម​ប្រភព​​លោកHuy Bunleng អ្នក​រាយការណ៌​ព័ត៌មាន​ល្បី​ឈ្មោះ ឲ្យ​PNN  គិតមកត្រឹមម៉ោងជិត៧យប់ថ្ងៃ២២មិថុនា២០១៩នេះ ក្រុមសង្គ្រោះច្រើនរាប់រយនាក់ កំពុងបន្តសកម្មភាពកាយគំនរបាក់បែកពីសំណង់អាគារសណ្ឋាគារដែលបាក់រលំនៅក្រុងព្រះសីហនុ ចូលរួមពីអជ្ញាធរកម្ពុជា និងក្រុមអ្នកជំនាញជនជាតិចិនផងដែរ។ បើតាមមន្ត្រីចូលរួមប្រតិបត្តិការថ្លែង សកម្មភាពនេះនិងបន្តធ្វើទាំងយប់បើទោះជាមានភ្លៀងរលឹមក៏ដោយ ដោយរៀបចំភ្លើងបំភ្លឺពីក្រុមបច្ចេកទេសអគ្គិសនីខេត្តព្រះសីហនុ ដើម្បីពន្លឿនក្នុងការកាយយកគំនរបាក់បែកនេះ។

មន្ត្រីថ្លែងថា គិតត្រឹមម៉ោងជិត៧យប់ថ្ងៃ២២មិថុនា២០១៩នេះ ចំនួនជនរងគ្រោះមិនទាន់កើនឡើងទេ។ ទោះជាយ៉ានេះក្តី ដោយសារតែប្រតិបត្តិការសង្គ្រោះមិនទាន់បញ្ចប់ មន្ត្រីមិនទាន់អាចបញ្ជាក់ជាផ្លូវការពីចំនួនជនរងគ្រោះនៅឡើយ ដោយសារថាខ្លាចនៅមានសេសសល់កប់ជាប់នៅក្នុងគំនរបេតុងបាក់បែកនេះទៀត ៕





















រូប​ថត៖ Ja Dance