ខែវិច្ឆិកា រដ្ឋអនុម័តគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់៦ ក្រោមទុនជាង៣២លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុប ២១គម្រោង ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់៦ ក្នុងទុនវិនិយោគប្រមាណ៣២,៩៦លានដុល្លារ។នេះបើតាមរបាយការណ៍កន្លងមក របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្នុងខែវិច្ឆិកា មានគម្រោង២១ ដែលCDCបានអនុម័ត ក្រោមទុនវិនិយោគប្រមាណជិត ៦១៩លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២២ពាន់កន្លែង។ក្នុងនោះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់៦ ក្រោមទុនប្រមាណជាង៣២លានដុល្លារ និងអាចបង្កើតការងារបានជិត១ម៉ឺនកន្លែងផងដែរ។

គម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ទាំង៦នេះ មានទីតាំងស្ថិតនៅខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

គួរបញ្ជាក់ផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទុនវិនិយោគក្នុងស្រុកគ្របដណ្តប់ ៨២,៩០% នៃទុន វិនិយោគសរុប ខណៈដែលទុនវិនិយោគប្រមាណ ១៧,១០% មានប្រភពមកពីប្រទេសចិន៕