ក្នុងឱកាសសម្ពោធការិយាល័យថ្មី ដែលមានទីតាំងនៅលើផ្លូវជាតិលេខ២ ក្រុមហ៊ុន កូនខ្មែរមួយនេះ បានរៀបចំប្រូម៉ូសិនពិសេសមួយ រហូតដល់ដំណាច់ឆ្នាំ២០២៣ គឺជាការបញ្ចុះតម្លៃរហូតដល់ ២០% សម្រាប់ទ្វាររបងគ្រប់ម៉ូតតែម្ដង។ ប្រូម៉ូសិនដ៏ពិសេសមួយនេះ គឺផ្ដល់ជូនចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ដាច់ឆ្នាំ២០២៣ ខណៈក្រុមហ៊ុន វីន ហេង រចនា គឺជាអ្នកជំនាញ និងអាចផ្ដល់ប្រឹក្សាបានយ៉ាងល្អ សម្រាប់អតិថិជនដែលចង់បានទ្វាររបង និងគ្រឿងសង្ហារិមប្រណិតៗ សម្រាប់លំអគេហដ្ឋានរបស់លោកអ្នក។
លោកស្រី លី ផល្លី អគ្គនាយិកា ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត បានលើកឡើងថា ការបន្តពង្រីកការិយាល័យថ្មី ក្រុមហ៊ុន វីនហេងរចនាដែកស្មិត នៅលើផ្លូវជាតិលេខ ២ នេះ គឺដើម្បីពង្រឹង និងពង្រីកសេវាកម្មគ្រប់ប្រភេទរបស់ក្រុមហ៊ុនដែកស្មិតយើងខ្ញុំ ឱ្យកាន់តែទូលំទូលាយ និងបង្ខិតសេវាកម្មគ្រប់ប្រភេទ ដែលក្រុមហ៊ុនមាន ឱ្យកាន់តែជិតអតិថិជន។ ជាមួយគ្នានេះ ការផ្ដល់ជូនប្រូម៉ូសិនរហូតដល់ ២០% ទៅលើផលិតទ្វាររបងគ្រប់ម៉ូតជូនអតិថិជន ក្នុងឱកាសបើកសម្ពោធការិយាល័យថ្មីនេះ ក៏ដើម្បីអបអរសាទរសាខាថ្មី និងឱ្យអតិថិជនបានស្គាល់កាន់តែច្បាស់ ពីផលិតផល និងសេវាកម្ម ផលិតផលដែកស្មិត របស់កូនខ្មែរ ថាយើងពិតជាអាចធ្វើបាន មិនចាញ់បរទេសឡើយ។
ជាចក្ខុវិស័យទៅថ្ងៃអនាគត ក្នុងនាមជាក្រុមហ៊ុនដែកស្មិតខ្មែរ លោកស្រី មានបំណងលើកស្ទួយសិល្បៈវប្បធម៌របស់ខ្មែរ តាមរយៈបញ្ចូលក្បាច់ចម្លាក់ខ្មែរទៅលើផលិតផលរបស់ក្រុមហ៊ុន និងមានការទទួលស្គាល់ប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក។ លោកស្រី លី ផល្លី បន្ថែម។
គួរបញ្ជាក់ថា ក្រុមហ៊ុន វីនហេង រចនា ដែកស្មិតខ្មែរ គឺជាក្រុមហ៊ុនក្នុងស្រុក បង្កើតឡើងដោយកូនខ្មែរ ដែលមានជំនាញផលិត និងតម្លើងទ្វារ ចំរឹងបង្អួច របងផ្ទះ បង្កាន់ដៃវ៉េរ៉ង់ដា បង្កាន់ដៃជណ្តើរ តុ កៅអី និងគ្រឿងសង្ហារឹមផ្សេងៗទៀត ដែលកែច្នៃចេញពីដែកស្មិត សម្រាប់លម្អវីឡា ភូមិគ្រឹះ និងគេហដ្ឋានទទួលបានការទទួលស្គាល់ ការគាំទ្រ និងការជ្រោមជ្រែងយ៉ាងខ្លាំងពីភ្ញៀវ មកពីគ្រប់ស្រទាប់វណ្ណៈ និងបណ្តាខេត្ត/ក្រុងទាំង ២៥ ទូទាំងប្រទេស។
លោកអ្នកអាចធ្វើការកក់ និងទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 077 227 207/ 015 227 207 និង 090 969 765 ឬអាចទាក់ទងតាមតេឡេក្រាម https://t.me/phallyly និងអាចទៅដល់ទីតាំងហាងផ្ទាល់តែម្ដងក៏បាន ក្រុមហ៊ុន វីនហេង រចនា ឯ.ក (https://cutt.ly/8wEWLdFl)៕