ឧកញ៉ា ប៉ិច បូឡែន សុំការត្រួតពិនិត្យបន្ថែមទៅលើការរៀបចំសៀវភៅមគ្គុទេសក៍វិនិយោគ សម្រាប់ខេត្តកំពត

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៉ិច បូឡែន ប្រធានថ្នាក់ជាតិនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងប្រធាននាយក​ប្រតិបត្តិនៃ​បណ្តាញ​គ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បាន​ដឹកនាំក្រុមប្រឹក្សាភិបាល និងសមាជិកចូលជួប​លោក​ ​ពេញ ធារម្យ អភិបាលរង​នៃគណអភិបាលខេត្តកំពត ​ក្នុងគោលបំណងសម្តែងការគួរសម ធ្វើការបង្ហាញ ​និង​ស្នើសុំការ​ត្រួតពិនិត្យ​និងប្រសាសន៍ចូលរួមបន្ថែម​ ទៅលើការរៀបចំសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តកំពត ​​​កាលពី​ព្រឹក​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ជំនួប​កិច្ចប្រជុំ​ដែលធ្វើឡើងនៅសាលាខេត្តកំពតនេះ ឧកញ៉ា ​ប៉ិច បូឡែន បានមានប្រសាសន៍ថា សៀវភៅ​មគ្គុទេសក៍វិនិយោគនេះ គឺជាធនធានយ៉ាងសំខាន់ខ្លាំងណាស់ ​សម្រាប់ទាក់ទាញ និងជំរុញ​ឱ្យអ្នក​វិនិយោគ​ទាំង​ក្នុង និងក្រៅស្រុកមកធ្វើការវិនិយោគតាមខេត្តនានា​នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ លោក​ ពេញ ធារម្យ អភិបាលរង​ខេត្ត​កំពត និងមន្ត្រីជំនាញពាក់ព័ន្ធ ក៏​បាន​​មាន​ប្រសាសន៍ចូលរួម និងណែនាំបន្ថែម ​ដែល​នឹង​ធ្វើឱ្យ​សៀវភៅមគ្គុទេសក៍វិនិយោគកាន់តែលម្អិត ច្បាស់លាស់ និងសម្រេចក្នុងពេល​ឆាប់ៗ។ លោក​ ពេញ ធារម្យ ក៏​បាន​សម្តែង​ការ​គាំទ្រសមាគមសហគ្រិនវ័យក្មេង​ពេញទំហឹង និងរីករាយស្វាគមន៍ជានិច្ចក្នុងការបើកសាខា​សមាគមសហគ្រិនវ័យក្មេង​ខេត្តកំពត ក្នុងពេលឆាប់ៗខាងមុខនេះ។​​

ខេត្តកំពត ​ជាខេត្តដែលមានសក្តានុពលមួយយ៉ាងខ្លាំងក្លា​ក្នុងចំណោមខេត្តជាប់តំបន់សមុទ្រទាំង៤ ដែល​ពោរ​ពេញទៅដោយធនធានធម្មជាតិយ៉ាងសម្បូរបែប ​រួមមាន​ទាំង​ភ្នំ សមុទ្រ ព្រែក ព្រមជាមួយនឹងអាកាសធាតុ ដែល​ជាកត្តាអំណោយផល​ដល់ការវិនិយោគលើវិស័យជាច្រើនដូចជា ទេសចរណ៍ ឧស្សាហកម្ម និងកសិកម្មជាដើម៕