នៅយប់ថ្ងៃអង្គារ៏នេះទំនប់ស្ទឹងព្រែកត្នោតនៅខាងលិចរាជធានីភ្នំពេញនិងខេត្តកណ្តាលកំពុងប្រឈមនឹងជំនន់ទឹកស្ទឹងព្រែកត្នោត។ស្ថានភាពទឹកជាក់ស្តែងនៅពេលនេះគឺដល់កម្រិតប្រកាសអាសន្នប្រឈមនឹងការជន់ជំនន់ស្ទឹងព្រែកត្នោតដោយសារបរិមាណទឹកហូរខ្លាំងមកពីផ្នែកខាងលើចូលក្នុងស្ទឹងព្រែកត្នោតបន្ថែមនិងភ្លៀងធ្លាក់ខ្លាំងមុននេះលើសពីកម្រិត៧២,៨០មីលីម៉ែត្រត្រឹមម៉ោង១៨:៤០នាទីយប់បណ្តាលឲ្យកម្ពស់ទឹកនៅទំនប់អាងទឹក៧មករាឡើងខ្ពស់។ពីថ្ងៃត្រង់មកដល់ពេលនេះកម្ពស់ទឹកបានហក់ឡើង០,៣០ម៉ែត្របន្ថែមធ្វើឲ្យកម្ពស់ទឹកដែលស្មើនឹងកម្រិតកម្ពស់ខ្នងទំនប់(ដែលបានច្រកបាវខ្សាច់លើកកម្ពស់០,៤០–០,៥០ម៉ែត្រ) បន្តកើនកម្ពស់ទឹកទៅហូរលើពីបាវខ្សាច់ហូរចុះទៅផ្នែកខាងក្រោមជាបណ្តើរៗហើយ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព