ឧកញ៉ាបណ្ឌិត គីម ហ៊ាង សែនបុកគ្រឹះសាងសង់ វីឡា រ៉ូយ៉ាល់ សម្រាប់ស្នាក់នៅផ្ទាល់ខ្លួន

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយក បុរី វិមានសំណាង និង​ភរិយា ឧកញ៉ា គង់ សំណាង កាលពី​រសៀល​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ​​បាន​ចូលរួម​ការ​សែន​ដើម្បី​បុកគ្រឹះ​សាងសង់ វីឡា រ៉ូយ៉ាល់ (Royal Villa) ​​សម្រាប់​ការ​ស្នាក់នៅ​ផ្ទាល់​ខ្លួន​តែ​ម្តង នៅក្នុងបុរី វិមានសំណាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកក​ឧកញ៉ា​បណ្ឌិត​ គីម ហ៊ាង បាន​ឱ្យ​ដឹង​ថា ​វីឡា​ រ៉ូយ៉ាល់ សម្រាប់​ការ​ស្នាក់នៅ​ផ្ទាល់​ខ្លួន​នេះ ​​ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃ​ដី​ប្រមាណ​ជិត ៣ពាន់​ម៉ែត្រ​ការ៉េ (3,000m2) ​ស្ថិត​នៅ​ទល់មុខ​ព្រែក​ធម្មជាតិ កែង​៣ផ្លូវ ក្នុង បុរី វិមានសំណាង ដោយ​កំណត់​រយៈពេល​សាងសង់​ចំនួន ៣០​ខែ ​មានន័យ​ថា​ នឹង​ត្រូវ​សាងសង់​រួចរាល់​ត្រឹម​រយៈពេល ២ឆ្នាំកន្លះ។

បុរី វិមានសំណាង ជា​គម្រោងអភិវឌ្ឍ​លំនៅឋាន​បែបអភិជន ដោយ​មានការ​សាងសង់​ជា​ប្រភេទ​ផ្ទះ​អាជីវកម្ម (Shophouse) រួមទាំង​ប្រភេទ​ផ្ទះ​វីឡា​ប្រណិត​ៗចំនួន ៤ប្រភេទ​ទៀត​​​ដូចជា​ វីឡាព្រីន (Prince Villa) វីឡាឃ្វីន (Queen Villa) វីឡាឃីង (King Villa) និងវីឡា រ៉ូយាល់ (Royal Villa)។

បុរី វិមានសំណាង របស់លោកឧកញ៉ា​បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ស្ថិតនៅ​ខាង​ជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិត​ជាង​ការសាងសង់​វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង​កីឡា ផ្លូវ​ធំ ដើម​ឈើ​ច្រើន និងព្រែក​ធម្មជាតិ​ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់​គ្រួសារ​អភិជន​កម្ពុជា​ស្នាក់​នៅប្រចាំថ្ងៃ៕