រយៈពេល១ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំក្រុមហ៊ុន យីតាក់ គ្រុប (YETAK GROUP ) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មដ៏ធំមួយនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០០២ បានទទួលគោរមងារ «អ្នកឧកញ៉ា» ទាំងពីររូប។
ឧកញ៉ា ផែ ហុកឈួន ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន យីតាក់ គ្រុប ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» រួមគ្នាជាមួយនឹងភរិយារបស់លោក គឺលោកស្រីឧកញ៉ា អ៊ឹង ស៊ីស្រ៊ន នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១១២២/១៤៧៧។
រំលងមិនបានមួយឆ្នាំឧកញ៉ា សុខ ឆេង អគ្គនាយករងក្រុមហ៊ុន យីតាក់ គ្រុប ក៏ត្រូវបានព្រះមហាក្សត្រ ត្រាប់ង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/១៧៣៩។
សូមជម្រាបថា ក្រុមហ៊ុន យីតាក់ គ្រុប បាននាំចូលនិងចែកចាយ ជី អ៊ិនប៉េកា សញ្ញាក្បាលក្របី និង ជី អិនប៉េកា សញ្ញាស្លឹកមាស លើដំណាំស្រូវ ដែលសហការជាមួយក្រុមហ៊ុនដ៏ធំរបស់វៀតណាមគឺក្រុមហ៊ុន ជីប៊ិញឌៀន ចាប់តាំងពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ន។ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ ក្រុមហ៊ុន យីតាក់ គ្រុប បានចុះបញ្ជីជាផ្លូវការ ដោយមានទីស្នាក់ការនៅផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕