ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាមមួយ ត្រៀមចាក់លុយ ១០០លានដុល្លារ វិនិយោគនៅអាមេរិក

អន្តរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅវៀតណាម គឺ FPT បានប្រកាសពីផែនការបណ្ដាក់ទុន​នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ប្រមាណ ១០០លានដុល្លារ ដើម្បីបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ​បច្ចេកវិទ្យារថយន្តនៅទីនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ក្រុមហ៊ុនថ្មីដែលនឹងលេចរូបរាងនៅ​រដ្ឋតិចសាស់ គឺមានឈ្មោះថា FPT Automotive ដែលត្រៀមបម្រើសេវាកម្ម ទៅកាន់ក្រុមហ៊ុនរថយន្តធំៗដូចជា Hyundai និង Honda។

“ពួកយើងបានត្រៀមលុយ ១០០លានដុល្លារ ដើម្បីវិនិយោគនៅរយៈពេល ៥ឆ្នាំខាងមុខ។ ក្រុមហ៊ុននឹងផ្ដល់អាទិភាពសម្រាប់ទីផ្សារយុទ្ធសាស្ត្រ ដូចជានៅអាមេរិក អឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង ចិន ឥណ្ឌា និងវៀតណាម”។ នេះបើតាមសម្ដីរបស់លោក Pham Minh Tuan នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន FPT Software បានលើកឡើង។

សូមជម្រាបបន្ថែមថា FPT Automotive គឺមានអតិថិជនធំៗដូចជា Hyundai, Honda, Volvo និងក្រុមហ៊ុនរថយន្តក្នុងស្រុក VinFast ហើយក្រុមហ៊ុនមួយនេះ​មានមហិច្ឆតា ចង់ក្លាយជា​អ្នកផ្ដល់សេវាកម្មបច្ចេកវិទ្យា និងផលិតផល ដែលមានតម្លៃរហូតដល់ខ្ទង់ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០ ថែមទៀតផង៕