ទីក្រុងដាណាងរបស់វៀតណាម គ្រោងចាយលុយជិត ៣លានដុល្លារ ទិញមនុស្សយន្តពន្លត់អគ្គិភ័យ 

អន្តរជាតិ

កាលពីថ្ងៃអង្គារ គណៈកម្មាធិការប្រជាជនទីក្រុងដាណាង ភាគកណ្តាលនៃប្រទេសវៀតណាម បានដាក់សំណើទៅកាន់ក្រុមប្រឹក្សាប្រជាជនក្រុង ក្នុងគោលដៅស្វែងរកការវិនិយោគប្រហែល ៧០ពាន់លានដុង (២,៩លានដុល្លារ) ដើម្បីទិញមនុស្សយន្តពន្លត់អគ្គិភ័យ ក៏ដូចជាឧបករណ៍ប្រើប្រាស់បន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Tuoi Tre ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសំណើដែលបានដាក់ចេញក្នុងសម័យប្រជុំលើកទី១៥ នៃក្រុមប្រឹក្សាប្រជាជនទីក្រុងដាណាង បានលើកឡើងថា អគារនៅទីក្រុងដាណាង ដែលមានកម្ពស់យ៉ាងហោចណាស់ ១០ជាន់មានចំនួនប្រមាណជាង ២០០អគារ ដែលភាគច្រើនសុទ្ធសឹងតែជាសណ្ឋាគារ អាផាតមិន​ និងការិយាល័យជាដើម។ 

គួរកត់សម្គាល់ថា អគារខ្ពស់ៗទាំងនោះ ជារឿយៗបានទាក់ទាញបណ្តុំហ្វូងមនុស្សយ៉ាងច្រើន មូលហេតុនេះហើយជាកត្តាជំរុញឲ្យមានការបង្កហានិភ័យអគ្គិភ័យខ្ពស់ ឬការផ្ទុះសារធាតុណាមួយជាយៈថាហេតុ ដែលទាំងនេះហើយវាបានជំរុញឲ្យទីក្រុង បានជួបបញ្ហាប្រឈមជាបន្តបន្ទាប់ ក្នុងការធានាសុវត្ថិភាពអគ្គិភ័យចំពោះអាផាតមិន និងអគារខ្ពស់់ៗ។ 

ដូច្នេះ ទីក្រុងបានស្នើសុំទិញរថយន្តដឹកទឹកចំនួន ៩គ្រឿង ម៉ាស៊ីនពន្លត់អគ្គិភ័យចំនួន ៧គ្រឿង ព្រមទាំងឧបករណ៍ជួយសង្គ្រោះនៅកន្លែងចង្អៀត និងមនុស្សយន្តពន្លត់អគ្គិភ័យ ១គ្រឿងទៀតផងដែរ ខណៈការវិនិយោគចំពោះឧបករណ៍ទាំងនេះ គិតជាទឹកប្រាក់សរុបប្រហែល ២,៩ពាន់លានដុល្លារ។ 

គួរបញ្ជាក់ថា ក្រៅតែពីការលើកម្ពស់សមត្ថភាពពន្លត់អគ្គិភ័យ សម័យប្រជុំលើកទី១៥ របស់ក្រុមប្រឹក្សាប្រជាជនទីក្រុងដាណាង ក៏គ្រោងនឹងពិនិត្យឯកសារចំនួន១៥៦ ទាក់ទងនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕