កំពូលអ្នកមានដាច់គេនៅជប៉ុន ១០រូប មិនមានឈ្មោះស្ថាបនិកក្រុមហ៊ុនរថយន្តធំៗម្នាក់សោះ

អន្តរជាតិ

ប្រទេសជប៉ុន ល្បីណាស់ខាងផលិតរថយន្ត ទាំងតម្លៃសមរម្យ ភាពធន់ល្អ និងបច្ចេកវិទ្យា​ដ៏សំបូរបែបថែមទៀត ប៉ុន្តែស្ថាបនិកនៃក្រុមហ៊ុនផលិតរថយន្តល្បីៗទាំងនេះ បែរជាមិនជាប់​ឈ្មោះ​ក្នុងបញ្ជីមហាសេដ្ឋីមានបំផុត ១០រូប ប្រចាំប្រទេសទៅវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Forbes បានបង្ហាញថា មហាសេដ្ឋីមានបំផុតប្រចាំប្រទេស​ជប៉ុន គឺលោក Tadashi Yanai ជាស្ថាបនិក្រុមហ៊ុនលក់សម្លៀកបំពាក់ ដ៏ល្បីល្បាញទូទាំងពិភពលោក គឺក្រុមហ៊ុន Uniqlo ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោកគឺ​មានប្រមាណ ៣៦,៩ពាន់លានដុល្លារ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីជប៉ុនទាំង ១០រូប មានទ្រព្យសម្បត្តិច្រើនបំផុត​ប្រចាំប្រទេស គិតត្រឹមពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៣៖

១/លោក Tadashi Yanai មានទ្រព្យសម្បត្តិប្រមាណ ៣៦,៩ពាន់លានដុល្លារ និងជាស្ថាបនិកក្រុមហ៊ុនលក់សម្លៀកបំពាក់ Uniqlo

២/លោក Masayoshi Son មានទ្រព្យសម្បត្តិប្រមាណ ២៣,១ពាន់លានដុល្លារ និងជាស្ថាបនិក្រុមហ៊ុនទូរគមនាគមន៍ និងធនាគារយក្ស SoftBank Group

៣/លោក Takemitsu Takizaki មានទ្រព្យសម្បត្តិប្រមាណ ២០,២ពាន់លានដុល្លារ និងជាស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបច្ចេកវិទ្យា Keyence

៤/លោក Takahisa Takahara មានទ្រព្យសម្បត្តិប្រមាណ ៦,៤ពាន់លានដុល្លារ និងជាប្រធានក្រុមហ៊ុនផលិតខោទឹកនោម Unicharm

៥/លោក Yasumitsu Shigeta មានទ្រព្យសម្បត្តិប្រមាណ ៤,១ពាន់លានដុល្លារ និងជាស្ថាបនិកក្រុមហ៊ុនលក់ទូរស័ព្ទ Hikari Tsushin

៦/លោក Takao Yasuda មនទ្រព្យសម្បត្តិប្រមាណ ៤ពាន់លានដុល្លារ និងជាស្ថាបនិកក្រុមហ៊ុន​លក់ទំនិញរាយគ្រប់ប្រភេទ Pan Pacific International Holdings Corp

៧/លោក Masahiro Noda មានទ្រព្យសម្បត្តិប្រមាណ ៣,៩ពាន់លានដុល្លារ និងជាស្ថាបនិកក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មបច្ចេកវិទ្យា OBIC CO., Ltd

៨/លោក Akio Nitori មានទ្រព្យសម្បត្តិប្រមាណ ៣,៧ពាន់លានដុល្លារ និងជាស្ថាបនិកក្រុមហ៊ុន​ចែកចាយគ្រឿងសង្ហារិមធំបំផុតមួយនៅជប៉ុន Nitori Holdings

៩/លោក Masahiro Miki មានទ្រព្យសម្បត្តិប្រមាណ ៣,៦ពាន់លានដុល្លារ និងជាស្ថាបនិកក្រុមហ៊ុនលក់ស្បែកជើង ABC-Mart

១០/លោក Akira Mori មានទ្រព្យសម្បត្តិប្រមាណ ៣,៤ពាន់លានដុល្លារ និងជាប្រធានក្រុមហ៊ុន​អភិវឌ្ឍអចលនទ្រព្យ Mori Trust៕