តើមេដឹកនាំអាស៊ានរូបណាខ្លះ ចូលរួមកម្មវិធីគម្រប់ខួប ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន?

អន្តរជាតិ

កិច្ចប្រជុំកំពូលរំលឹកខួប ៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិកាអាស៊ាន-ជប៉ុន ដែលនឹងធ្វើឡើងពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងតូក្បូ ប្រទេសជប៉ុន ក្រោមវត្តមាន​របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងប្រមុខដឹកនាំបណ្ដាប្រទេសអាស៊ានមួយចំនួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ាន ដែលទទួលបានការអញ្ជើញចូលរួមនៅក្នុង​កម្មវិធីគម្រប់ខួប ដ៏សំខាន់មួយនេះ៖

១/នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត

២/នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh

៣/នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong

៤/នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin

៥/ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.

៦/នាយករដ្ឋមន្ត្រីឡាវ លោក សនសៃ ស៊ីផាន់ដន

៧/នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim

៨/ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ

៩/នាយករដ្ឋមន្ត្រីប្រ៊ុយណេ ស្ដេចស៊ុលតង់ Hassanal Bolkiah

ដោយឡែក សម្រាប់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានវិបត្តិសង្គ្រាមស៊ីវិល មិនទទួលបានការអញ្ជើញឡើយ ខណៈប្រទេសទីម័រខាងកើត នឹងចូលរួមក្នុងនាមជាអ្នកសង្កេត។

គូសបញ្ជាក់ដែរថា តាំងពីឆ្នាំ១៩៧៣ អាស៊ាន និងជប៉ុន បានបង្កើតទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ជាមួយគ្នា អាស៊ាន និងជប៉ុន ក៏ត្រៀមអនុវត្តកម្មវិធីផ្លាស់ប្តូរក្នុងវិស័យជាច្រើន រួមទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ ការផ្លាស់ប្តូរយុវជន និងទេសចរណ៍ ដើម្បីពង្រីកសេដ្ឋកិច្ចនៃភាគីទាំងសងខាង ឲ្យកាន់តែរីកលូតលាស់មួយកម្រិតទៀតផងដែរ៕