អ្នកឧកញ៉ា គួច ម៉េងលី អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលកំពុងវិនិយោគលើ វិស័យអប់រំមួយរូបជាច្រើនឆ្នាំមកហើយ យល់ឃើញថា ការប្រឹងប្រែងរៀនសូត្ររបស់យុវជន ជ្រុលហួសហេតុពេក អាចនឹងធ្វើឱ្យពួកគេប៉ះទង្គិចផ្លូវចិត្ត និង អាច ធ្វើឱ្យពួកគេបរាជ័យជាបន្តបន្ទាប់។
លើកឡើងលើហ្វេសប៊ុកផេកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ អ្នកឧកញ៉ា គួច ម៉េងលី បានបង្ហាញ នូវ ការព្រួយបារម្ភដល់យុវជនជំនាន់ក្រោយដែលពួកគេខិតខំប្រឹងប្រែងរៀនសូត្រជ្រុលហួសហេតុពេក។ អ្នកឧកញ៉ា បានលើកឡើងថា៖ «ការហ្វឹកហាត់ ប្រឹងប្រែង រៀនសូត្រជ្រុលហួសហេតុពេកនៃយុវជន ដោយគ្មានពេលវេលា ចូលរួម សកម្មភាពកម្សាន្ដជាមួយក្រុមគ្រួសារ មិត្តភក្ដិ និងសង្គម នឹងធ្វើឱ្យពួកគេប៉ះទង្គិចផ្លូវចិត្ត ខ្វះសុភនិច្ឆ័យ បញ្ញាញាណខ្សោយ »។ អ្នកឧកញ៉ា បន្ថែមថា ដោយសារហេតុផលទាំងនេះ នឹងបណ្ដាលឱ្យយុវជនមួយចំនួន ទាំងនោះបរាជ័យជាបន្តបន្ទាប់។
គួរបញ្ជាក់ផងដែរថា អ្នកឧកញ៉ា គួច ម៉េងលី ម្ចាស់សាលា Aii និង AIS ជានិច្ចកាលតែងតែចេញសារ លើកទឹក ចិត្ត ដល់យុវជន សិស្ស-និស្សិត ព្រមទាំងវិធីសាស្រ្តក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបានជោគជ័យក្នុងជីវិត៕
អត្ថបទ៖ សុកធា