កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតយក្យមួយនៅចិន ប្រកាសលក់ភាគហ៊ុន ប្រមូលលុយជិត ៦០០លានដុល្លារ

អន្តរជាតិ

កសិដ្ឋានចិញ្ចឹមជ្រូកខ្នាតយក្សរបស់ប្រទេសចិន មានឈ្មោះថា New Hope Liuhe មានបំណង​ប្រមែប្រមូលលុយប្រហែល ៤,២ពាន់លានយ៉ន់ ឬប្រមាណ ៥៩០លានដុល្លារ ពីការលក់ភាគហ៊ុន​នៅក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ពួកគេចំនួន ២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមហ៊ុន New Hope Liuhe គ្រោងលក់ភាគហ៊ុន ៥១% នៅក្នុងក្រុមហ៊ុន Shandong Zhongxin Food ដែលរកស៊ីលើអាជីវកម្មចិញ្ចឹម និងកែច្នៃបសុបក្សី ទៅកាន់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ China Animal Husbandry Group ក្នុងតម្លៃ ២,៧ពាន់លានយ៉ន់។

ជាមួយគ្នា កសិដ្ឋានចិញ្ចឹមជ្រូកដ៏ធំមួយនេះ ក៏ទម្លាយបន្ថែមថា ពួកគេក៏គ្រោងលក់ភាគហ៊ុន ៦៧% នៅក្នុងក្រុមហ៊ុនផលិតអាហាររបស់ខ្លួន ទៅឲ្យក្រុមហ៊ុន Hainan Shengchen Investment Co ក្នុងទំហំទឹកប្រាក់ ១,៥ពាន់លានយ៉ន់ផងដែរ

សូមជម្រាបដែរថា ក្រុមហ៊ុន New Hope Liuhe គឺជាកសិដ្ឋានចិញ្ចឹមជ្រូកធំបំផុតទី៣ របស់ប្រទេសចិន ហើយសម្រាប់រយៈពេល ៣ត្រីមាសដំបូងនៃឆ្នាំ២០២៣នេះ ពួកគេទទួលបាន​ការខាតបង់ប្រមាណ ៣,៨៨លានយ៉ន់ ដោយសារតម្រូវការក្នុងស្រុកមានការថយចុះ ស្របពេល​តម្លៃជ្រូក​មានទាបខ្លាំង សឹងតែមិនអាចរ៉ាប់រងថ្លៃផលិតបាន៕