ខ្លាខាំ ម្ចាស់បទ«CALL ME PAPA»ពេលកំពុងថតMV រងរបួសបញ្ជូនទៅពេទ្យភ្លាមៗ

ជុំវិញ​ឧកញ៉ា

ខណៈដែលកំពុងតែថតMV ឧកញ៉ា ខេមរៈ សិរីមន្ត ម្ចាស់បទ«CALL ME PAPA» ត្រូវបានខ្លាខាំរងរបួសយ៉ាងដំណំ ។ នេះបើតាមប្រភពគួរឲ្យទុកចិត្តមួយ បានទម្លាយឲ្យដឹង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើមហេតុដែលនាំឲ្យសត្វខ្លាខាំ បណ្ដាលឲ្យរងរបួសលើកំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ នេះ ក៏ព្រោះតែ តារាចម្រៀងរូបនេះបានយក សត្វខ្លានោះ មកបី មកលី ដើម្បីសម្ដែង MV បទ«CALL ME PAPA»នេះតែម្ដង ។ ការបី លី លើកដាក់ ច្រើនដងអាចឲ្យសត្វខ្លា មិនសប្បាយចិត្តហើយបានខាំរហូតដល់ទៅ ២ចង្កូម។ ភ្លាមៗ បន្ទាប់ពីខ្លានោះខាំ កំពូលតារាចម្រៀងបានទៅពេទ្យភ្លាមៗ ដើម្បីចាក់ថ្នាំការពារ។

ប្រភពដដែលនោះបានបន្តឲ្យដឹងទៀតថា សត្វខ្លា នោះត្រូវបាននាំមកពី «សួនសត្វ ហ្សាហ្វារី»របស់អ្នកឧកញ្ញ៉ា លី យ៉ុងផាត់ ក្រោមការបង្ហាត់នឹងមើលថែដោយគ្រូបង្វឹកសត្វនៃសួនសត្វនោះ ។ ប៉ុន្តែបែបណាក្ដី សត្វនោះនៅតែខាំ មនុស្សបាន។ ឧកញ៉ា ខេមរៈ សិរីមន្ត ចំណាយចាក់ថ្នាំ ការពារ មុខរបួស អស់រហូតដល់ទៅជិត១ពាន់ដល្លារ។

សូមបញ្ជាក់ផងដែរថា  «CALL ME PAPA» ត្រូវបាន មហាជនមើលឃើញថា កំពុងផ្ទុះខ្លាំងក្នុងស្រទាប់យុវវ័យទាំងក្នុងស្រុកស្ទើរគ្រប់កន្លែងលឺតែបាញ់ស្នេហ៍, ខ្លាដេកថាខ្លាចេតរយអង្គរក្ស៤នាក់នៅពីក្រោយ វូរូវូ  ចំណែកលើឆាកអន្តរជាតិល្បីជាង២៥ប្រទេស។

គ្រាន់តែប៉ុន្នានថ្ងៃសោះ CALL ME PAPA នៅលើបណ្តាញសង្គមពិសេសនៅលើ TikTok តែម្តងមានអ្នកចូលស្ដាប់រហូតដល់ ១១០០លានដង (Veiw 1.1B) ជុំវិញពិភពលោកនិងមានអ្នកលេងតាម 1.2លាន Videos គិតត្រឹមថ្ងៃទី១៦ ខែ១២ ឆ្នាំ២០២៣កន្លងទៅ ដែលចំនួននេះ មិនធ្លាប់មានឡើយ ក្នុងប្រវត្តិសាស្ត្រ បទចម្រៀងរបស់ខ្មែរ រយៈពេលដ៍ខ្លីនេះ។

បទចម្រៀង១នេះនេះ ម្ចាស់បទចម្រៀង ឧកញ៉ា ខេមរះ សិរីមន្ត ជាអ្នកផឹកនាំផលិត ដោយខ្លួនឯងតែម្ដង ដោយការផលិតនោះ មានការសម្រិតសម្រាំងជាខ្លាំង។ រថយន្ដស៊េរីទំនើបៗជាច្រើនគ្រឿង ត្រូវបានយកមកថតសម្ដែងក្នុងMVនេះ ព្រមទាំងសត្វខ្លាពិតៗផងដែរ ដើម្បីឲ្យកាន់តែស៊ី លើបទចម្រៀងនេះ។

ការចំណាយលើការផលិតបទចម្រៀង១បទនេះ ត្រូវបានគេដឹងថា ចាយច្រៀង ដើម្បីឲ្យមាន ស្ដង់ដារ ប្រកួតប្រជែងជាមួយអន្តរជាតិ។

Galaxy Navatra  នឹងបញ្ចេញ Call Me PAPA OFFICIAL MV  នៅលើ Channel CAM-POP Galaxy  នៅថ្ងៃបុណ្យគ្រិស្តម៉ាស ២៥ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះហើយ៕