រុស្ស៊ីអំពាវនាវឲ្យសមាជិកអង្គការ BRICS ឈប់ពឹងផ្អែកលើរូបិយប័ណ្ណដុល្លារអាមេរិក

អន្តរជាតិ

ប្រទេសរុស្ស៊ី បានអំពាវនាវឲ្យសមាជិកអង្គការ BRICS ដែលជាក្រុមប្រទេសកំពុងមានសេដ្ឋកិច្ចរីកចម្រើន រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ឈប់ពឹងផ្អែកលើរូបិយប័ណ្ណដុល្លារអាមេរិក និងងាកមកប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសជាសមាជិក​វិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov (អាន់តន់ ស៊ីលូអាណូវ) បាននិយាយទៅកាន់លោក Lan Fo’an (ឡាន ហ្វ័រអាន) រដ្ឋមន្ត្រីហិរញ្ញវត្ថុចិនថា ពួកយើងត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ជាមួយបណ្ដាប្រទេសនៅក្នុងអង្គការ BRICS។ ពួកយើងមានឱកាសក្នុងការបង្កើតប្រព័ន្ធបង់ប្រាក់ ដើម្បីជួយដល់ឯករាជ្យភាព នៃហេដ្ឋារចនាសម្ព័ន្ធ​រវាងប្រទេសជាសមាជិក។

បន្ថែមពីនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីរូបនេះបាននិយាយថា ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃទំនាក់ទំនងហិរញ្ញវត្ថុ និងការតាំងទីលំនៅ នៅក្នុងអង្គការ BRICS គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រដ្ឋជាសមាជិកទាំងអស់ ។

សូមជម្រាបដែរថា ការអំពាវនាវរបស់រុស្ស៊ី សុំឲ្យបណ្ដាប្រទេសជាសមាជិកនៃអង្គការ BRICS ឈប់ពឹងផ្អែកលើរូបិយប័ណ្ណដុល្លារអាមេរិក កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសហាមឃាត់​ការនាំចេញឥន្ធនៈនុយក្លេអ៊ែរ របស់រុស្ស៊ី៕