ចិន និងរុស្ស៊ី លែងពឹងផ្អែករូបិយប័ណ្ណដុល្លារអាមេរិក សម្រាប់ការធ្វើពាណិជ្ជកម្មទៀតហើយ

អន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីទីមួយ លោក Andrei Belousov បានបង្ហើបប្រាប់បណ្ដាញសារព័ត៌មានថា ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី គឺលែងពឹងផ្អែកលើរូបិយប័ណ្ណដុល្លារអាមេរិកទៀតហើយ ពោលប្រទេសទាំង២ ទទួលបានជោគជ័យក្នុងការប្រើ​រូបិយប័ណ្ណក្នុងស្រុកជំនួសវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គិតតាំងពីដើមឆ្នាំ រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ចិន និងរុស្ស៊ី បានប្រើប្រាស់រូបិយប័ណ្ណយ៉ន់ និងរ៊ូបល សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង២ រហូតដល់ ៩៥% ជំនួយឲ្យរូបិយប័ណ្ណ​ដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន PeopleDispatch។

ក្រៅពីការប្រើប្រាស់លុយយ៉ន់ ធ្វើពាណិជ្ជកម្មជាមួយចិន រុស្ស៊ីក៏ប្រើប្រាស់រូបិយប័ណ្ណមួយនេះ ធ្វើជំនួញជាមួយប្រទេសម៉ុងហ្គោលី ហ្វីលីពីន ម៉ាឡេស៊ី សហព័ន្ធអារ៉ាប់រួម ថៃ ជប៉ុន តាជីគីស្ថាន និងប្រទេសសិង្ហបុរីថែមទៀត។

សូមជម្រាបបន្ថែមថា រយៈពេល ១១ខែដំបូង នៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី សម្រេចបាន ២១៨ពាន់លានដុល្លារ​ កើនឡើង ២៦,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ៕