ក្រុមហ៊ុនបច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិកដ៏ទំនើបមួយនៅក្នុងប្រទេសកម្ពុជា ឆែកអ៊ីនមី (CheckinMe) បានបើកសម្ពោធអាគារការិយាល័យថ្មីជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅនេះ។
កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនបច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិកដ៏ទំនើបមួយនៅក្នុងប្រទេសកម្ពុជា CheckinMe បានសម្ពោធអាគារការិយាល័យថ្មីជាផ្លូវការ ខណៈវាគឺជាបច្ចេកវិទ្យាទាន់សម័យមួយ សម្រាប់ម្ចាស់អាជីវកម្ម ដើម្បីគ្រប់គ្រងបុគ្គលិកកាន់តែមានប្រសិទ្ធិភាព និងបង្កើនប្រាក់ចំណូលកាន់តែខ្ពស់។
នារសៀលនៃការបើកសម្ពោធអាគារការិយាល័យថ្មីនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុនឆែកអ៊ីមី រួមទាំងភ្ញៀវកិត្តិយស ម្ចាស់អាជីវកម្មជាច្រើនរូប ដែលបានបង្ហាញវត្តមាន និងចូលរួមអបអរសាទរយ៉ាងឱឡារិក។
អ្វីដែលជាចំនុចទាក់ទាញ និងបច្ចេកវិទ្យាថ្មីប្លែក ទំនើប និងអស្ចារ្យខុសពីបច្ចេកវិទ្យាគ្រប់គ្រងធនធានមនុស្សដទៃនៅក្នុងរាជធានីភ្នំពេញនោះ គឺបច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិកឆែកអ៊ីនមី អាចផ្តល់ភាពងាយស្រួលទៅកាន់ម្ចាស់អាជីវកម្ម ក្នុងការតាមដាន និងវាយតម្លៃការងារបុគ្គលិកដោយស្វ័យប្រវត្តិ ចំណាយពេលវេលាតិច និងមានភាពច្បាស់លាស់ត្រឹមត្រូវ។
នារសៀលដ៏អស្ចារ្យនោះ ក្រុមហ៊ុនឆែកអ៊ីនមីក៏បានចុះហត្ថលេខាលើអនុស្សារណនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនធំៗចំនួន ២ រួមមានក្រុមហ៊ុន TODAY Internet ក្នុងស្រុក និងក្រុមហ៊ុនទូរស័ព្ទ TECNO អន្តរជាតិ ដើម្បីពង្រីកទីផ្សារ និងបន្តផ្តល់សេវាកម្មជូនអតិថិជនឲ្យបានកាន់តែល្អប្រសើរ។
តាមរយៈបទបង្ហាញរបស់ លោក ឡី កំថូង ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនឆែកអ៊ីនមីបានឲ្យដឹងថា៖ ក្រុមហ៊ុនមានផ្តល់សេវាកម្មដូចជា ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិកតាមបែបឌីជីថល, ប្រព័ន្ធគណនាប្រាក់ខែដោយស្វ័យប្រវត្តិ និងប្រព័ន្ធតាមដានបុគ្គលិកផ្នែកលក់នៅខាងក្រៅជាប្រចាំថ្ងៃ។
ក្រុមហ៊ុនបច្ចេកវិទ្យាឆែកអ៊ីនមី បាននាំយកបច្ចេកវិទ្យាជំនាន់ថ្មី ដែលបានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើនមានដូចជា ប្រព័ន្ធ GPS តាមទូរស័ព្ទដៃ, ប្រព័ន្ធស្កេន QR CODE, ប្រព័ន្ធ AI សម្រាប់ស្កេនព័ត៌មានចេញពីអត្តសញ្ញាណប័ណ្ណ, AI សម្រាប់ផ្ញើរបាយការណ៍ប្រចាំថ្ងៃ ចូលទៅក្នុង Telegram ដោយមិនចាំបាច់ប្រើប្រាស់មនុស្ស និងប្រព័ន្ធកំណត់សំគាល់ទីតាំងការិយាល័យក្រុមហ៊ុន ដែលអនុញ្ញាតឲ្យអ្នកគ្រប់គ្រងដឹងថា៖ “បុគ្គលិកណាខ្លះនៅក្នុងការិយាល័យ និងបុគ្គលិកណាខ្លះស្កេនចូលធ្វើការ រួចមិននៅក្នុងការិយាល័យ”។
ជាពិសេស ប្រព័ន្ធនេះមានសមត្ថភាពកំណត់គោលដៅលក់របស់បុគ្គលិកម្នាក់ៗ ដើម្បីឲ្យប្រធានផ្នែកលក់ដឹងថា “បុគ្គលិកណាខ្លះលក់បានគ្រប់គោលដៅ និងបុគ្គលិកណាខ្លះលក់មិនបានគ្រប់គោលដៅ” ជាប្រចាំថ្ងៃ។
បច្ចេកវិទ្យានេះ បង្កើតឡើងក្នុងគោលបំណងជួយម្ចាស់អាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញបុគ្គលិកមកធ្វើការទាន់ពេលវេលា និងបង្កើនប្រសិទ្ធិភាពការងារឲ្យបានកាន់តែខ្ពស់។
កុំភ្លេច ចូលរួមលើកម្ពស់អាជីវកម្មបច្ចេកវិទ្យាកម្ពុជា ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសកម្ពុជា ដោយជ្រើសរើសយកដៃគូក្រុមហ៊ុនដែលគួជាទីទុកចិត្ត “បច្ចេកវិទ្យាគ្រប់គ្រងបុគ្គលិក ឆែកអ៊ីនមី”។