អ្នកនាង ធី សុវណ្ណថា ដែលជាអ្ននយោបាយស្រ្តីវ័យក្មេង និងជាអ្នកចូលរួមការងារសង្គមសកម្មនាពេលកន្លងមក នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះអ្នកនាងបានទទួលអំណោយពីមូលនិធិ ឧកញ៉ា ហ៊ួត ជា មាន អង្ករ ៣តោន មីត្រីខ ទឹកត្រី ដើម្បីចូលរួមជួយ ប្រជាជនរងគ្រោះជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា។
បើតាមគណនីហ្វេសបុកអ្នកនាង ធី សុវណ្ណថា បានបង្ហោះសារថា “សូមអរគុណ
“អង្ករ ៣តោន, មីត្រីខ ទឹកត្រី…” ពីមូលនិធិ ឧកញ៉ា ហ៊ួត ជា
ចូលរួមជួយ ប្រជាជនរងគ្រោះទឹកជំនន់”។
សូមបញ្ជាក់ថា នៅលើបណ្តាញសង្គម Facebook អ្នកនាងធី សុវណ្ណថា បានប្រកាសយ៉ាងដូច្នេះថា៖ «នាងខ្ញុំ បានចូលរួមជាមួយមិត្តភក្ត និងបងប្អូនប្រមូលបាន មូលនិធិជាអង្ករ និងស្បៀង “២០តោន” ដើម្បីចូលរួម ជួយប្រជាជនរងគ្រោះដោយទឹកជំនន់។ ចូលរួម ABA : 000160916 (Thy Sovantha)»។
ចំណែកនៅផេកហ្វេសបុកផ្លូវការរបស់លោកឧកញ៉ា ហ៊ួត ជា ឯណេះបានបង្ហោះសារថា “ជិះម៉ូតូដើរមើលសភាពការទឹកជំនន់ខ័ណ្ឌដង្កោរ ជាមួយនិងសំភារៈ មួយចំនួននៅឡានខ្ញុំ ( មី ត្រីខ 15 យួ ទឹកបរិសុទ្ធ និង អង្ករ ) បងប្អូនត្រូវការអាចទាក់ទងខ្ញុំបាន ឬមកយកនៅ ហ៊ួត ជា សាខាចំការដូង 077817070 ( 16/102020 ជួយគ្នាគ្រាមានអាសន្ន)”។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង បានបណ្តាលឲ្យមនុស្សស្លាប់១៨នាក់ ក្នុងនោះក្មេង៨នាក់ និងរបួស២នាក់។
តាមរបាយការណ៍ដដែល បានបន្តថា ក្នុងចំណោមមនុស្សស្លាប់ចំនួន១៨នាក់នោះ មាននៅខេត្តបន្ទាយមានជ័យចំនួន៧នាក់ ព្រះសីហនុ២នាក់ ពោធិ៍សាត់៣នាក់ ប៉ៃលិន១នាក់ កំពង់ធំ១នាក់ និងកណ្ដាល៤នាក់។