អតីតអភិបាលក្រុងញ៉ូវយ៉កប្រកាសក្ស័យធន ក្រោយជាប់បំណុលវ័ណ្ឌក

អន្តរជាតិ

អតីតអភិបាលក្រុងញ៉ូវយ៉ក លោក Rudy Giuliani បានប្រកាសក្ស័យធននាថ្ងៃទី២១ ខែធ្នូ បន្ទាប់ពីតុលាការបង្គាប់ឲ្យលោកបង់ប្រាក់សងជំងឺចិត្តប្រមាណ ១៤៨លានដុល្លារ ទៅកាន់អតីតបុគ្គលិករៀបចំបោះឆ្នោតនៅហ្សកហ្ស៊ីពីរនាក់ ដែលលោកបានបរិហារកេរ្តិ៍ ដោយការចោទប្រកាន់ក្លែងក្លាយថា ពួកគេជួយរៀបចំបន្លំលទ្ធផលឆ្នោតឆ្នាំ២០២០ ដែលធ្វើឲ្យរូបលោកមានបំណុលរាប់រយលានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មាន CNA បានបង្ហាញថា លោក Giuliani បានដាក់ញត្តិប្រកាសក្ស័យធន នៅសង្កាត់ខាងត្បូងនៃទីក្រុងញ៉ូវយ៉ក បន្ទាប់ពីទទួលបាន​ការបញ្ជាពីតុលាការ។

នៅក្នុងលិខិតប្រកាសក្ស័យធនបានបង្ហាញថា លោក Giuliani មានបំណុលចន្លោះពី ១០០ ទៅ ៥០០លានដុល្លារ ខណៈទ្រព្យសម្បត្តិរបស់លោកមានត្រឹមតែ ១ ទៅ១០លានដុល្លារប៉ុណ្ណោះ ហើយលោកនៅជំពាក់ប្រាក់សងជំងឺចិត្តចំពោះលោក Ruby Freeman និងអ្នកនាង Wandrea Moss អតីតបុគ្គលិករៀបចំការបោះឆ្នោត ១៤៨លានដុល្លារថែមទៀត។

បន្ថែមពីនោះ អតីតអភិបាលក្រុងញ៉ូវយ៉ករូបនេះ ក៏បានបញ្ជាក់ថា លោកក៏ជំពាក់លុយកូនប្រុស​ប្រធានាធិបតីអាមេរិក លោក Hunter Biden ផងដែរ ខណៈមិនមានការបញ្ជាក់លំអិតពី​ចំនួនទឹកប្រាក់ឡើយ៕