ក្រុមហ៊ុន7NG បានចូលរួមបរិច្ចាគថិវិកាចំនួន១ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។
បើយោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១ រហូតមកដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំនេះ ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងបានកើនឡើងដល់១២នាក់ ក្នុងនោះក្មេងចំនួន៥នាក់។
បើតាមការបញ្ជាក់លើផេកផ្លូវការ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សប្បុរសជនដែលបានចូលរួមជួយប្រជាជនក្នុងគ្រោះជំនន់ទឹកភ្លៀងដែលកំពុងកើតមាននៅក្នុងប្រទេស។គិតត្រឹមម៉ោង 9.30នាទីយប់ ថ្ងៃ១៤តុលា២០២០នេះថវិកាទទួលបាន $5,725,000 ដុល្លារ និង 104 លានរៀលហើយ។
១.លោកឧកញ៉ាគិត ម៉េង និង លោកជំទាវ
ម៉ៅ ចំណាន ២០ មុឺនដុល្លារ។
២.ក្រុមហ៊ុនជីប ម៉ុង ៣០មុឺនដុល្លារ។
៣.លោកឧកញ៉ាថៃ ជាហួត ក្រុមហ៊ុន ប៉េង ហួត២០មុឺនដុល្លារ។
៤.លោកឧកញ៉ាឌួង ឆាយ និង លោកជំទាវដេត ម៉ាលីណា ១០មុឺនដុល្លារ។
៥.លោកជំទាវឧកញ៉ាង៉ូវ ម៉ុក និង លោក
ឧកញ៉ាង៉ូវ ស្រ៊ុន ១០ម៉ឺនដុល្លារ។
៦.លោកឧកញ៉ាថោង សារ៉ាត និង លោក
ជំទាវធីតា ១០មុឺនដុល្លារ។
៧.ឧកញ៉ាហុង ពីវ ៥០មុឺនដុល្លារ។
៨.អ្នកឧកញ៉ាចេន សុី ៥០មុឺនដុល្លារ។
៩.ឧកញ៉ាឃុន សៀ ១០មុឺនដុល្លារ។
១០.ឧកញ៉ាលី ហួរ ១០មុឺនដុល្លារ។
១១.ក្មួយ នឹម វណ្ណះ ៥ពាន់ដុល្លារ។
១២.ក្រុមហ៊ុនស្រាបៀGanzberg ៣០ម៉ឺនដុល្លារ។
១៣.ឧកញ៉ាសៀ ឬទ្ធី ១០ម៉ឺនដុល្លារ។
១៤.ឧកញ៉ា ហេងសិទ្ធី និងលោកជំទាវ១០ម៉ឺនដុល្លារ។
១៥.ឧកញ៉ាពុង ឃាវសែ ២០ម៉ឺនដុល្លារ។
១៦. ក្រុមហ៊ុន7NG ១ម៉ឺនដុល្លារ
១៧.ឧកញ៉ាអ៊ុល ចំណាន និងភរិយា២ម៉ឺនដុល្លារ។
១៨.ឧកញ៉ាអឹង ប៊ុនហ៊ូវ ២០ម៉ឺនដុល្លារ។
១៩.ឧកញ៉ាលី យ៉ុងផាត់ និងលោកជំទាវ២០ម៉ឺនដុល្លារ។
២០. ធនាគារអេស៉ីលីដា២០ម៉ឺនដុល្លារ។
២១ ស៊ីន ឃីម ទីប្រឹក្សាសម្តេចអគ្គមហាចក្រី ហេង សំរិន ២ម៉ឺនដុល្លារ ។
២២ ឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ៦០ម៉ឺនដុល្លារ។
២៣ ឯឧ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ៥ពាន់ដុល្លារ ។
២៤ ឯឧ លឹម លាង ១០ម៉ឺនដុល្លារ ។
២៥ អ៊ឹង លីហេង និងលោកជំទាវ ៥ម៉ឺនដុល្លារ។
២៦ ក្រុមហ៊ុន កម្ពុជាតេឡា ២០ម៉ឺនដុល្លារ។
ថវិកាដែលសប្បុរសជនចូលរួមនេះនឹងចាត់ចែងជួយសង្រ្គោះបន្ទាន់តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ក្នុងករណីយមានសប្បុរសជនចង់ចូលរួមបន្ថែមទៀតសូមទាក់ទងលោកសេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕)