តើក្រុមហ៊ុន ជីហ្គៀ គ្រុប របស់ឧកញ៉ា សុខ ពិសិដ្ឋ មានប៉ុន្មានសាខាហើយ មកដល់បច្ចុប្បន្ន?

ជុំវិញ​ឧកញ៉ា

លោក​ឧកញ៉ា សុខ ពិសិដ្ឋ ​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​​​គឺជា​​អគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប (Ggear Group) ដែល​មក​​ដល់​បច្ចុប្បន្ន​​​ក្រុមហ៊ុន​របស់​លោក​ បាន​ពង្រីក​សាខា​តាម​បណ្តា​រាជធានី ខេត្ត ជិត​២០​ទីតាំង​​ហើយ គិត​ត្រឹម​ចុង​ឆ្នាំ២០២៣​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនជីហ្គៀគ្រុប ជាដៃគូផ្ដាច់មុខនៃជណ្ដើរយន្ត Hyundai Elevator ប្រព័ន្ធចំណតរថយន្ត AJ ហើយ​ក៏ជាអ្នកផ្គត់ផ្គង់ធំបំផុត​នូវផលិតផលអេឡិចត្រូនិច LG នៅប្រទេសកម្ពុជា ដែលបានបង្កើតឡើង​នៅក្នុងឆ្នាំ ២០១១។ ក្រុមហ៊ុន​ផ្ដល់ជូននូវឧបករណ៍អេឡិចត្រូនិចគ្រប់សណ្ឋានចាប់តាំងពី ឧបករណ៍​កម្សាន្ត និង​ឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះ ដូចជាម៉ាស៊ីនត្រជាក់គ្រប់ប្រភេទជាដើម។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​ ១៩ សាខានៅក្នុងប្រទេសកម្ពុជាដូចជា៖ ១.សាខាព្រះមុនីវង្ស (ការិយាល័យកណ្តាល) ២.សាខាសែនសុខ ៣.ផ្សារដើមគោរ ៤.ស្ទឹងមានជ័យ ៥.ទួលគោក ៦.ទួលទំពូង ៧.ក្រុងតាខ្មៅ ៨.​ខេត្ត​សៀមរាប ៩.ខេត្ត​បាត់ដំបង ១០.ខេត្ត​កំពង់ចាម ១១.ក្រុងព្រះសីហនុ ១២.ខេត្តកំពត ១៣.ខេត្ត​កំពង់ធំ ១៤.ខេត្ត​កំពង់ស្ពឺ ១៥.ខេត្ត​តាកែវ ១៦.ខេត្ត​ស្ទឹងត្រែង ១៧.​ខេត្តស្វាយរៀង និង ១៨.ក្រុងសួង និង ១៩.ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ភូមិ អេឡិចត្រូនិច)។

ជីហ្គៀ​ គ្រុប ជាក្រុមហ៊ុនដែលចាប់ផ្តើមអាជីវម្មជាមួយបុគ្គលិកដែលជាយុវជនប្រមាណជាង ២០នាក់ ហើយ​​បាន​ដាក់ទិសដៅរួមគ្នាធ្វើយ៉ាងណាជំរុញឱ្យទីផ្សារអេឡិចត្រូនិចនៅកម្ពុជាមានភាពរីកចម្រើន ទន្ទឹមនឹងគ្នានេះ ក្រុមហ៊ុន​ក៏បានផ្តោតសំខាន់លើការបណ្តុះធនធានឱ្យក្លាយជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព។ បច្ចុប្បន្ននេះ​ ក្រុមហ៊ុន ជីហ្គៀ គ្រុប មានបុគ្គលិកជាង ៨០០​ នាក់។​

លោកឧកញ៉ា សុខ ពិសិដ្ឋ​ ធ្លាប់​បាន​បញ្ជាក់​ថា ក្រុមហ៊ុន ជីហ្គៀ គ្រុប បានបង្កើតឡើងជាង ១០ឆ្នាំ ហើយ​រាល់​ការ​រៀបចំរចនា​សម្ព័ន្ធ​ការងារ ការវិនិ​យោគទៅលើហេដ្ឋារចនាសម្ព័ន្ធទាំងជំនាញទន់ និងជំនាញរឹងទាំងឡាយ ដូចជា​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ការរៀបចំ សាខាក្រុមហ៊ុនទាំងខេត្ត ក្រុងទាំងអស់ រួមទាំងការបំពេញ​កាតព្វ​កិច្ចច្បាប់​ឱ្យ​បាន​ពេញលេញ គឺសម្រាប់​ត្រៀមការវិនិយោគរយៈពេលវែង និងផ្ដល់ឱកាសអោយយុវជន​ជំនាន់ក្រោយអាច​បញ្ចេញ​ស្នាដៃ​របស់ពួកគេដោយមោទនភាព និងភាពជឿជាក់៕