អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីស៊ី អ៊ីមផតអ៊ិចផត នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហាង 7-Eleven សាខាអូរសំអាត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការបើកសម្ពោធហាងថ្មីនេះ នឹងជួយផ្តល់ការងារជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។ ជាពិសេស ហាងម៉ាតថ្មីនេះ នឹងជួយបម្រើសេវាកម្មកាន់តែសម្បូរបែប ជួយជំរុញវិស័យទេសចរណ៍នៅខេត្តព្រះសីហនុផងដែរ។
គួរបញ្ជាក់ថា ហាងម៉ាត 7-Eleven ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថៃ CP All Plc។ ក្រុមហ៊ុននេះ បានបើកហាងរបស់ខ្លួនចំនួន ៦០ កន្លែង នៅតាមបណ្តារាជធានី ខេត្តនៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមខែមេសា ឆ្នាំ២០២៣ និងមានគម្រោងពង្រីកសាខាបន្ថែមឱ្យបាន ១០០ទីតាំង នៅបំណាច់ឆ្នាំ២០២៣នេះ៕