Keller Williams Cambodia (KW Cambodia) ដែលមានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាប្រធានស្ថាបនិក គ្រោងនឹងពង្រីកសាខាជាច្រើនទៀត នៅតាមបណ្តារាជធានី ខេត្ត នៅឆ្នាំ២០២៤ ខាងមុខនេះ។
KW Cambodia គឺជាអាជីវកម្មមួយ ដែលលោកឧកញ៉ា គីម ហ៊ាង បានចុះហត្ថលេខាផ្តាច់មុខ រយៈពេល២០ឆ្នាំ បូក២០ឆ្នាំ ស្មើនឹង៤០ឆ្នាំ ហើយលោកបាននាំយកក្រុមហ៊ុនរបស់អាមេរិកមួយនេះ មកកម្ពុជា តាំងពីឆ្នាំ២០១៨។ KW Cambodia មកពីពាក្យពេញ Keller Williams Cambodia ដែលក្រុមហ៊ុនអាមេរិក Keller Williams Realty International បង្កើតឡើងដំបូង កាលឆ្នាំ១៩៨៣ ជាក្រុមហ៊ុនអចលនទ្រព្យ ប៉ុន្តែក្រោយមក ក្រុមហ៊ុននេះបានកែប្រែពីក្រុមហ៊ុនអចលនទ្រព្យ ទៅជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកអចលនទ្រព្យវិញ។ Keller Williams Realty មាននៅលើ ៥៥ប្រទេស ៥ទ្វីប ៣២៥ស្នាក់ការ និងមានក្រុមការងារជិត ២សែននាក់ នៅទូទាំងពិភពលោក។
បច្ចុប្បន្ន KW Cambodia មានសាខា និងអនុសាខា នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពង់ចាម ព្រះសីហនុ និងខេត្តកំពត។ សម្រាប់លោកអ្នក ដែលចង់បើកសាខា KW Cambodia នៅតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ឬខណ្ឌ សូមអញ្ជើញទាក់ទងទៅ KW Cambodia។
ចំពោះលោកអ្នក ដែលចង់ទិញ លក់ និងជួលអចលនទ្រព្យ នៅ ៥៥ប្រទេស ដែលមានស្នាក់ការរបស់ KW ឬសមាជិក KW Cambodia គ្រប់លំដាប់ថ្នាក់ មកពីគ្រប់ស្នាក់ការ នៅទូទាំងប្រទេស ដែលចង់មានទំនាក់ទំនងជាមួយសមាជិក មកពី KW ៥៤ប្រទេសផ្សេងទៀត ក៏អាចទាក់ទងទៅកាន់ KW Cambodia បាន៕