អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានបង្ហាញរីស៊តថ្មីស្រឡាងមួយទៀត នៅលើឧទ្យានគិរីរម្យ ដែលកំពុងតុបតែងខ្លួន ត្រៀមទទួលភ្ញៀវទេសចរក្នុងឱកាសឆ្លងឆ្នាំថ្មី២០២៤ ។
អ្នកឧកញ៉ា ស្ថាបនិកឧទ្យានបោះតង់គីរីរម្យ បានបង្ហោះសារលើបណ្តាញសង្គមនៅព្រឹកថ្ងៃអង្គារ ទី២៦ នេះថា សកម្មភាពតុបតែងខ្លួនបណ្ដើរៗរីស៊តថ្មីស្រឡាងលើ ឧទ្យានគិរីរម្យ ត្រៀមទទួលបងប្អូនឱ្យបានទាន់មុនថ្ងៃឆ្លងឆ្នាំ។
ងាកមកមើលរីស៊តថ្មីស្រឡាង ដែលមានឈ្មោះថា «រំហើយ គិរីរម្យ រីស៊ត»មួយនេះ ឃើញថាពិតជាទាក់ទាញមែនទែន ទាំងការរៀបចំតុបតែងរីស៊ត អមដោយទេសភាពខៀវស្រងាត់នៅលើភ្នំ មានខ្យល់អាកាសបរិសុទ្ធ។ រាល់ទេសចរណ៍ដែលបានទៅដល់កន្លែងនោះ តែងតែកាត់បន្ថយបាននូវភាពតានតឹង។
សូមជម្រាបជូនថា អ្នកឧកញ៉ា សួង វីរៈ មានរីសតជាច្រើនកន្លែងទៀតរួមមាន កោះស្តេចរីសត, កោះអភិជន រីសត, ភីដូម៉ា រីសត (Pidoma Resort) និងឧទ្យានបោះតង់គិរីរម្យ ព្រមទាំងរីសត ជាច្រើនកន្លែងទៀត នៅតាមបណ្តាខេត្តមួយចំនួន។
ព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ «រំហើយគិរីរម្យ រីស៊ត»