៨ខែចុងក្រោយ មីយ៉ាន់ម៉ារកចំណូលបានជាង ៩៣១លានដុល្លារ ពីការនាំចេញគ្រាប់ធញ្ញជាតិ

អន្តរជាតិ

យោងតាមក្រសួងពាណិជ្ជកម្មមីយ៉ាន់ម៉ា បានបង្ហាញទិន្នន័យកាលពីថ្ងៃអង្គារថា នៅក្នុងរយៈពេលជាង ៨ខែនៃឆ្នាំសារពើពន្ធ ២០២៣-២០២៤ ការនាំចេញគ្រាប់ធញ្ញជាតិរបស់មីយ៉ាន់ម៉ាមានប្រហែល ១,១លានតោន ឬស្មើរនឹងទឹកប្រាក់រកបានចំនួន ៩៣១,៩៥៥លានដុល្លារ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន The global light of Myanmar ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ មីយ៉ាន់ម៉ារកចំណូលបានប្រមាណ ៨១៥,៦៥លានដុល្លារ ពីការនាំចេញគ្រាប់ធញ្ញជាតិជាង ៩៦៤ ៩៨៧តោនតាមរយៈច្រកពាណិជ្ជកម្មផ្លូវសមុទ្រ ខណៈប្រទេសនេះរកចំណូលបានប្រមាណ ១១៦,៣លានដុល្លារតាមរយៈការនាំចេញតាមច្រកព្រំដែនទៅកាន់ប្រទេសជិតខាង ចន្លោះពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។

ជាមួយគ្នា មីយ៉ាន់ម៉ានាំចេញសណ្តែកខ្មៅ សណ្តែកខៀវ និងសណ្តែកសៀង ជាងចម្បងទៅកាន់ទីផ្សារក្រៅប្រទេស ខណៈការនាំចេញសណ្តែកខៀវ និងសណ្តែកសៀងត្រូវបានដឹកជញ្ជូនជាចម្បងទៅកាន់ទីផ្សារឥណ្ឌា ស្របពេលដែលសណ្តែកខៀវវិញ ត្រូវបាននាំចេញទៅកាន់ប្រទេសចិន និងអឺរ៉ុប។

គួរជម្រាបផងដែរថា ប្រទេសដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ រកចំណូលបានប្រមាណ ១,៤៧ពាន់លានដុល្លារពីការនាំចេញគ្រាប់ធញ្ញជាតិផ្សេងៗចំនួន ១ ៩១៩ ១៥៦តោនក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣ ៕