ឧកញ៉ា តែ តាំងប៉ រៀបចំកម្មវិធីសិក្ខាសាលាការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩ ដល់សមាជិក FASMEC នៅខេត្តកំពង់ឆ្នាំង

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងជាប្រធាន FASMEC បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ១៩” ដល់សមាជិក សមាជិការបស់ FASMEC នៅខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពីអភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងដៃគូសហការឧបត្ថម្ភនានាមានដូចជា  សហគ្រិនខ្មែរ  ក្រុមហ៊ុនវៀតធេល (ខេមបូឌា)និងដៃគូសហការផ្សេងៗទៀត  និងមានSMEចូលរួមប្រមាណ ១៧០នាក់ផងដែរ។

គួរបញ្ជាក់ថា គោលបំណងនៃកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩»នេះ គឺដើម្បីចែករំលែកអំពីខ្សែសង្វាក់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងជួយបំពេញបន្ថែមនូវចំណេះដឹងដែលម្ចាស់សហគ្រាសធុនតូច និងមធ្យមក្នុងខេត្តនៅមានចំណុចខ្វះខាត។

សូមជម្រាបផងដែរថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) កន្លងមក តែងតែរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩» នៅបណ្តាខេត្តផ្សេងៗ ដើម្បីឱ្យម្ចាស់សហគ្រាស ឬអាជីវកម្មអាចលើកពីផលវិបាកដែលទាក់ទងនឹងការលក់ផលិតផលក្នុងស្រុក និងការនាំចេញ លើសពីនោះក៏ជាការចែករំលែកខ្សែសង្វាក់ទីផ្សារក្នុងការនាំចេញ និងចែករំលែកចំណេះដឹងផ្សេងៗដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមផងដែរ៕