រដ្ឋាភិបាលថៃ ត្រៀមអនុម័តដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ នៅឆ្នាំក្រោយ

អន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានធ្វើការបញ្ជាក់នៅថ្ងៃទី២៦ ខែធ្នូកន្លងទៅថា រដ្ឋាភិបាលនឹងធ្វើការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ នៅខែមករាឆ្នាំ ២០២៤ ខាងមុខនេះ តាមអ្វីដែលបានគ្រោងទុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រំលឹកផងដែរថា គណៈកម្មាធិការប្រាក់ឈ្នួល ដែលក្នុងនោះរួមមានរដ្ឋាភិបាល និយោជក និងតំណាងនិយោជិត ពីមុនបានយល់ព្រមដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃចំនួន ២,៣៧% ដែលនឹងធ្វើឲ្យមានប្រសិទ្ធភាពក្នុងខែមករាឆ្នាំក្រោយ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ ចាត់ទុកថាការដំឡើងនេះហាក់មានកម្រិតទាបពេក។

ដូច្នេះហើយ ឥឡូវនេះ រដ្ឋាភិបាលដែលគណបក្សភឿថៃកំពុងកាន់អំណាចបច្ចុប្បន្ន បានធ្វើយុទ្ធនាការលើការដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃថ្មី ឲ្យឡើងដល់ ៤០០បាត (១១,៥៦ដុល្លារ)។

ជម្រាបជូនផងដែរថា ប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នគឺមានចន្លោះពី ៣២៨បាត ទៅ ៣៥៤បាត ប៉ុណ្ណោះ ដែលវាគឺមានភាពប្រែប្រួលទៅតាមផ្នែកផ្សេងៗនៃការងារ នៅក្នុងប្រទេស៕