មហាសេដ្ឋីសិង្ហបុរី ចាយលុយជាង ៣៥០លានដុល្លារ ទិញមន្ទីរពេទ្យមួយកន្លែងនៅវៀតណាម

អន្តរជាតិ

ក្រុមហ៊ុន Thomson Medical Group គ្រប់គ្រងដោយមហាសេដ្ឋីសិង្ហបុរី Peter Lim បានប្រកាស​ពីការទិញយកក្រុមហ៊ុន Far East Medical Vietnam ដែលជាក្រុមហ៊ុនមេមន្ទីរពេទ្យ FV Hospital នៅទីក្រុងហូជីមិញ ក្នុងតម្លៃប្រមាណ ៣៥២,៨លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ដើម្បីសម្រេចការទិញយកមន្ទីរពេទ្យនៅវៀតណាមមួយនេះ ក្រុមហ៊ុនរបស់មហាសេដ្ឋីសិង្ហបុរី បានលក់ភាគហ៊ុនមួយចំនួនធំ និងខ្ចីប្រាក់ពីធនាគារផងដែរ ខណៈការទិញយកនេះ នឹងធ្វើឲ្យក្រុមហ៊ុន Thomson Medical ឈរជើងកាន់តែរឹងមាំ នៅប្រទេសវៀតណាមមួយកម្រិតទៀត។

“ការដាក់បន្ថែមមន្ទីរពេទ្យ FV Hospital ទៅក្នុងក្រុមហ៊ុន Thomson Medical Group គឺធ្វើឲ្យពួកយើងមានមូលដ្ឋានគ្រឹះកាន់តែរឹងមាំ នៅប្រទេសវៀតណាម ហើយយើងកាន់តែមាន​លទ្ធភាពពង្រីកខ្លួននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍នាពេលខាងមុខ”។ នេះបើតាមសម្ដីរបស់លោក Kiat Lim កូនប្រុសមហាសេដ្ឋីសិង្ហបុរីបានអះអាង។

សូមជម្រាបដែរថា មហាសេដ្ឋីសិង្ហបុរី លោក Peter Lim មានឆន្ទៈក្នុងការពង្រីកក្រុមហ៊ុន Thomson Medical Group នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ខណៈបច្ចុប្បន្នក្រុមហ៊ុនខ្នាតយក្សមួយនេះ មានសាខារហូតដល់ ៣ប្រទេស ដូចជា ប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម៕