ឥណ្ឌាក្លាយជាអ្នកនាំចូលដែកថែបធំបំផុត ពីប្រទេសចិន នៅឆ្នាំ២០២៣ នេះ

អន្តរជាតិ

ឥណ្ឌា បានក្លាយជាអ្នកនាំចូលដែកថែបច្រើនបំផុតក្នុងរយ:ពេល ៧ខែដំបូងនៃឆ្នាំសារពើពន្ធរបស់ខ្លួន ជាមួយនឹងការទិញចូលពីប្រទេសចិន បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៧ឆ្នាំចុងក្រោយ។ នេះបើមតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រទេសចិនគឺជាអ្នកនាំចេញដែកថែបទៅកាន់ប្រទេសឥណ្ឌាច្រើនជាងគេ នៅចន្លោះខែមេសាដល់ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ដោយបានដឹកជញ្ជូនលោហៈធាតុប្រភេទនេះសរុបចំនួន ១,៣លានតោន កើនឡើង ៤៨,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យពីប្រភពខាងលើ បានបង្ហាញឲ្យដឹងទៀតថា ក្នុងអំឡុងខែមេសា ដល់ខែវិច្ឆិកា ឥណ្ឌាបាននាំចូលដែកថែបសរុបចំនួន ៤,៣លានតោន កើនឡើង ១៣,៤% បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

គួរឲ្យដឹងថា កូរ៉េខាងត្បូង គឺជាប្រទេសនាំចេញដែកថែបមកកាន់ប្រទេសឥណ្ឌាច្រើនបំផុតលំដាប់ទីពីរ ក្នុងរយៈពេលនេះ ដោយបានដឹកជញ្ជូនសរុបចំនួន ១,៣លានតោន។

ជម្រាបជូនផងដែរថា ប្រទេសឥណ្ឌាគឺជាប្រទេសផលិតដែកថែបឆៅធំជាងគេទីពីររបស់ពិភពលោក ជាមួយនឹងទិន្នផលសរុប ៩៤,១លានតោន ក្នុងរយៈពេលប្រាំបីខែដំបូងឆ្នាំ ២០២៣ នេះ កើនឡើង ១៤,៧% ធៀបនឹងឆ្នាំមុន៕