មកមើលទិដ្ឋភាពដ៏ស្រស់ស្រាយ នៅកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ របស់អ្នកឧកញ៉ា ទៀ វិចិត្រ

ជុំវិញ​ឧកញ៉ា

កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ កំពុង​បង្ហាញ​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង ពី​សំណាក់​​ភ្ញៀវទេសចរណ៍​ទាំងក្នុង​ស្រុក​និង​ភ្ញៀវទេសចរណ៍​បរទេស​​​ ក្រោមកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ពីសំណាក់អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គ​នាយក​ក្រុមហ៊ុន ជី.ធី.វី.ស៊ី អ៊ីមផត អិចផត ខូអិលធីឌី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាស​បុណ្យណូអែល​ឆ្លង​ឆ្នាំ២០២៤​នេះ កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ក៏​បាន​រៀបចំ​តុបតែង​​​​​​​បន្ថែម​​ទៀត ធ្វើ​ឱ្យ​ទិដ្ឋភាព​កាន់​តែ​ស្រស់ស្រាយ។ ដើម្បីឱ្យ​កំពង់ផែមួយនេះ​ប្រកបទៅដោយគុណតម្លៃ និងលើកស្ទួយ​ដល់វិស័យទេសចរណ៍ បច្ចុប្បន្ន​​កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ មាន​សេវាកម្ម​​ដ៏​ទាក់ទាញ​ដូចជា៖ ១)ក្រុមហ៊ុន​អូប័រទេសចណ៍ទាំង ១០ក្រុមហ៊ុន ២)ម៉ាស៊ីនដកប្រាក់ដោយស្វ័យប្រវត្តិ ៦ធនាគារ ៣)អាហារដ្ធាន ដឹហ្វូត ៤)ហាងកាហ្វេអាម៉ាហ្សូន ៥)ហាងទំនិញ សេវិនអីលីវិន ៦)ហាង ដឹបៀរ ៧)សេវាកម្មម៉ូតូទឹកជួល ៨)សេវាកម្មតាក់ស៊ី រឺម៉កកង់បី ៩)ការិយាល័យព័ត៌មានទេសចរណ៍ ១០)ហាងលក់សំលៀបបំពាក់ ១១)បន្ទប់​ទឺកសាធារណះ បុរស/នារី ១២)អូប័រសង្រ្គោះបន្ទាន់ ១៣)ឡានពេទ្យសង្រ្គោះបន្ទាន់ ១៤)ឡានពន្លត់អគ្គីភ័យ និង ១៥)ចំណតរថយន្ត សន្តិសុខសុវត្ថិភាព ២៤ម៉ោងលើ២៤ម៉ោង។

គួរបញ្ជាក់ថា កំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ របស់​អ្នកឧកញ៉ា ទៀ វិចិត្រ បាន​​រៀប​ចំ​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​ក្រោម​អធិបតីភាព​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​មានការចូល​រួម​ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ​កាលពី​ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។ កំពង់ផែ​ទេសចរណ៍​នេះ​ មាន​ផ្ទៃដីប្រមាណ ២២,០០០ម៉ែត្រការ៉េ និង​អាច​ចេញ-ចូលអូប័រទេសចរណ៍តូច ធំ ២០គ្រឿង​ក្នុងពេលតែមួយ ហើយ​ក៏ជាចំណតសុវត្ថិភាពមួយមានលក្ខណៈសម្បត្តិពេញលេញ ស័ក្តិសម​ជាកំពង់ផែមាន​សក្តានុពលរបស់ខេត្ត ក្នុងការទទួលបដិសណ្ឋាកិច្ចភ្ញៀវទេសចរណ៍មកពីគ្រប់ជាតិសាសន៍៕