ចៅស្រីស្ថាបនិកក្រុមហ៊ុន L’Oreal ក្លាយជាស្ត្រីដំបូង មានទ្រព្យសម្បត្តិលើ ១០០ពាន់លានដុល្លារ

អន្តរជាតិ

លោកស្រី Francoise Bettencourt Meyers បានក្លាយជាមហាសេដ្ឋីស្រី ដែលមានទ្រព្យសម្បត្តិលើសពី ១០០ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុនក្រុមហ៊ុនគ្រឿងសំអាង L’Oreal មានការកើនឡើងកប់ពពក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី​ជនជាតិបារាំងម្នាក់នេះ មានប្រមាណ ១០០,២ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៧ ខែធ្នូ និងបានធ្វើឲ្យចៅស្រីស្ថាបនិកក្រុមហ៊ុន L’Oreal ក្លាយជាមហាសេដ្ឋីស្រីមានបំផុតលើលោក និងជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតទី ១២។

តម្លៃហ៊ុនរបស់ក្រុមហ៊ុនបារាំងមួយនេះ កំពុងមានកំណើនយ៉ាងល្អ ខណៈក្រុមហ៊ុនចាត់ទុកថា វាជាចំណុចខ្ពស់បំផុតតាំងពីពួកគេ ប្រកាសលក់ភាគហ៊ុនកាលពីឆ្នាំ១៩៩៨ ពោលគិតត្រឹមថ្ងៃទី២៩ ខែធ្នូ តម្លៃហ៊ុនរបស់ក្រុមហ៊ុន L’Oreal គឺ ៤៥២,៦អឺរ៉ូក្នុងមួយហ៊ុន។

សូមជម្រាបបន្ថែមថា អ្នកស្រី Meyers ដែលមានវ័យ ៧០ឆ្នាំ គឺជាអនុប្រធាននៃក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន L’Oreal ដែលមានមូលធនទីផ្សារ ២៦៨ពាន់លានដុល្លារ ស្របពេលគ្រួសាររបស់អ្នកស្រី គឺជាម្ចាស់ភាគហ៊ុនធំបំផុត ដែលក្ដោបក្ដាប់រហូតដល់ ៣៥%៕