មហាសេដ្ឋីឥណ្ឌា លោក Gautam Adani បានជួលក្រុមហ៊ុនអន្តរជាតិជាច្រើន សម្រាប់ការអភិវឌ្ឍន៍តំបន់អណាធិបតេយ្យធំបំផុតលើលោក គឺតំបន់ដារ៉ាវី (Dharavi) ស្ថិតនៅចំកណ្ដាលមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុង Mumbai។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Asiaone។
ក្រុមហ៊ុនដែលមហាសេដ្ឋីឥណ្ឌា បានជួលមកអភិវឌ្ឍន៍គម្រោងខ្នាតយក្សមួយនេះ គឺមានដូចជា ក្រុមហ៊ុនផ្នែកឌីហ្សាញអាមេរិក Sasaki ក្រុមហ៊ុនផ្ដល់ប្រឹក្សា Buro Happold ពីចក្រភពអង់គ្លេស និងស្ថាបត្យករឥណ្ឌា លោក Hafeez Contractor ជំនាញលើគម្រោងសាងសង់លំនៅឋាន។
រំលឹកបន្តិចថា កាលពីខែកក្កដា រដ្ឋាភិបាលរដ្ឋ Maharashtra បានអនុម័តការដេញថ្លៃរបស់មហាសេដ្ឋី Adani ប្រមាណ ៦១៩លានដុល្លារ សម្រាប់ការអភិវឌ្ឍតំបន់អណាធិបតេយ្យដារ៉ាវី (DRPPL) ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ ២៥៣ហិកតា។
ជម្រាបបន្ថែមថា ប្រជាពលរដ្ឋហាក់មិនសូវមានទំនុកចិត្តជាមួយមហាសេដ្ឋី Guatam Adani សម្រាប់គម្រោងអភិវឌ្ឍតំបន់អណាធិបតេយ្យធំជាងគេលើលោកឡើយ ដោយសារមួយរយៈពេលមុន លោកមានបញ្ហាខាងផ្នែកហិរញ្ញវត្ថុខាតបង់លុយរាប់ពាន់លានដុល្លារឯណោះ៕