អ្នកឧកញ៉ា ឧកញ៉ា ជាច្រើនរូបអមដំណើរសម្ដេចតេជោក្នុងពិធីបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៧»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបបានអញ្ជើញអមដំណើរសម្ដេចតេជោ ហ៊ុន សែ​​ន ក្នុងកម្មវិធីបើកការប្រកួតកីឡាវាយកូនគោល ដណ្ដើមយកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី៧ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងដំណើរអញ្ជើញបើកកម្មវិធីវាយកូនគោលនេះឃើញមានវត្តមានអ្នកឧកញ៉ា ឧកញ៉ា ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបដូចជា អ្នកឧកញ៉ា សំ អាង, អ្នកឧកញ៉ា លី ឃុនថៃ,អ្នកឧកញ៉ា ឈុន អូន,ឧកញ៉ា សៀន សូយ៉ានី, សម្ដេចក្រឡាហោម ស ខេង, ឧបនាយករដ្ឋមន្រ្តី នេត សាវឿន, សម្ដេចពិជ័យសេនា ទា បាញ់ ,លោក ស សុខា ជាដើម។

ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើងនៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត របស់អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដើម្បីអបអរសាទរការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គិតត្រឹមឆ្នាំ២០២៣ មានរយៈពេល ២៥ឆ្នាំហើយ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងអធិកអធមក្រៃលែង ស័ក្តិសមនឹងខ្លឹមសារដ៏មានអត្ថន័យកីឡារស់ក្នុងសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ។ សមិទ្ធផលដ៏ធំធេងជាប្រវត្តិសាស្ត្រនេះ កើតចេញពីសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះ តេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដោយមិនមានការបង្ហូរឈាម រហូតទទួលបានសុខសន្តិភាព ការឯកភាពជាតិពេញលេញ និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍគ្រប់វិស័យ៕

អត្ថបទ៖ សុកធា