អ្នកឧកញ៉ា គិត​ ម៉េង ព្រមានចាត់វិធានការផ្លូវច្បាប់លើជនបន្លំយកឈ្មោះទៅបង្កើត Facebook

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត​ ម៉េង បានចេញមកព្រមានចំពោះជនអនាមិកដែលយកឈ្មោះអ្នកឧកញ៉ាទៅបង្កើតគណនីហ្វេសប៊ុក Facebook ដើម្បីផ្ញើសារទៅកាន់ថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ បងប្អូន មិត្តក្នុងបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះមានជនអនាមិកបានយកឈ្មោះអ្នកឧកញ៉ា គិត ម៉េង បង្កើតហ្វេសប៊ុកដោយដាក់ឈ្មោះថា ​«Kith Meng» ហើយបានយកគណនីនោះផ្ញើសារទៅកាន់ឯកឧត្តម លោកជំទាវ បងប្អូន មិត្តក្នុងបណ្តាញសង្គម។

ស្ថានីយ៍ទូរទស្សន៍ CNC ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកឧកញ៉ា គិត ម៉េង​ អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានប្រកាសថា  «មានគណនីហ្វេសបុកមួយបានបន្លំប្រើឈ្មោះរបស់អ្នកឧកញ៉ា គិត ម៉េង នោះជាគណនីក្លែងក្លាយ»។ ទន្ទឹមនឹងនេះ សូមអ្នកបន្លំត្រូវបញ្ឈប់ជាបន្ទាន់ នូវការបន្លំប្រើប្រាស់ឈ្មោះរបស់អ្នកឧកញ៉ា គិត ម៉េង បើមិនដូច្នោះទេនឹងមានវិធានការតាមផ្លូវ។

សូមជម្រាបជូនថា បច្ចុប្បន្នបណ្តាញសង្គមចំនួន២ដែលជាគណនីផ្លូវការរបស់អ្នកឧកញ៉ា គិត ម៉េង គឺគណនីហ្វេសប៊ុកឈ្មោះ Neak Oknha Kith Meng មាន 580K followers គណនី​ Tiktok ឈ្មោះ neakoknha_kithmeng ដែលមាន 31.9KFollowers និង 154.6KLikes។

នៅលើបណ្តាញសង្គមទាំំងពីរខាងលើអ្នកឧកញ៉ាតែងតែបានបង្ហាញអំពីសកម្មភាពជាច្រើនទាំងនៅក្នុងវិស័យជំនួញ ទំនាក់ទំនងការទូតពាណិជ្ជកម្ម វិនិយោគ កិច្ចការងារសង្គម សកម្មភាពផ្ទាល់ខ្លួន ព្រមទាំំងបង្ហាញនូវទស្សនៈផ្សេងក្នុងការធ្វើជំនួញ ដឹកនាំស្ថាប័ន ជីវិតគ្រួសារជាដើម៕