ឧកញ៉ា ហេង គឹមស៊រ អគ្គនាយករង ក្រុមហ៊ុន ជីធីវីស៊ី គ្រុប ( G.T.V.C Group) យល់ថា ធ្វើជាមនុស្ស ត្រូវប្រកាន់គោលការណ៍ “កុំ” ចំនួន ៣ យ៉ាង ទើបជាការប្រសើរ។
លោកឧកញ៉ា បានលើកឡើងកាលពីខែធ្នូ ឆ្នាំ២០២៣ ថា ធ្វើជាមនុស្ស ត្រូវប្រកាន់គោលការណ៍ចំនួន៣ “កុំ” គឺ៖ ១/ “កុំ”ភ្លេចគុណ អ្នកដែលធ្លាប់ជួយយើង។ ២/ “កុំ”ភ្លេចអ្នកដែលនៅជាមួយយើង នៅពេលដែលយើងជួបគ្រាលំបាក។ ៣/ “កុំ”ជិះជាន់ធ្វើបាបអ្នកទន់ខ្សោយ ដើម្បីតែប្រយោជន៍លាបសក្ការៈរបស់ខ្លួន។
ឧកញ៉ា ហេង គឹមស៊រ ជាអគ្គនាយករង ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ខេមបូឌា ( G.T.V.C Speedboat Cambodia) និងម៉ាហ្វីយ៉ា រីស៊ត ខេមបូឌា ក្រោមការដឹកនាំរបស់បងថ្លៃរបស់ខ្លួនគឺ អ្នកឧកញ៉ា ទៀ វិចិត្រ។ លោកឧកញ៉ា ហេង គឹមស៊រ និងភរិយា លោកស្រី អ៊ឹង ភិចស៊ូន ជានិច្ចជាកាល អ្នកទាំងពីរតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដូចជាការចូលរួមកសាងសមិទ្ធផលតាមវត្តអារ៉ាម និងសកម្មភាពសប្បុរសធម៌ផ្សេងៗនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ៕