គិតពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ទំហំទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គឺមានការកើនឡើងរហូតដល់ ៤៦% ឬប្រហែល ៤៦៥,៦ពាន់លានដុល្លារ។
យោងតាមការបាយការណ៍ពីសារព័ត៌មាន Bloomberg’s Billionaires Index បានបង្ហាញថា ក្នុងនោះមហាសេដ្ឋីអាមេរិក លោក Elon Musk ជាបុគ្គលកើបលុយបានច្រើនដាច់គេ ប្រហែល ៩២ពាន់លានដុល្លារ ខណៈស្ថាបនិក Facebook លោក Mark Zuckerberg ជាអ្នករកចំណូលបានច្រើនបន្ទាប់ ប្រហែលជាង ៨០ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំមកនេះ។
ខាងក្រោមគឺជាបញ្ជីនៃការកើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតលើលោកទាំង ១០ សម្រាប់រយៈពេលពេញមួយឆ្នាំ គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ផ្អែកតាមទិន្នន័យពី Bloomberg៖
១/ Elon Musk មានទ្រព្យសម្បត្តិសរុប ២២៩ពាន់លានដុល្លារ កើនឡើងប្រហែល ៩២ពាន់លានដុល្លារ
២/ Bernard Arnault មានទ្រព្យសម្បត្តិសរុប ១៧៩ពាន់លានដុល្លារ កើនឡើងប្រហែល ១៧ពាន់លានដុល្លារ
៣/ Jeff Bezos មានទ្រព្យសម្បត្តិសរុប ១៧៧ពាន់លានដុល្លារ កើនឡើងប្រហែល ៧០ពាន់លានដុល្លារ
៤/ Bill Gates មានទ្រព្យសម្បត្តិសរុប ១៤១ពាន់លានដុល្លារ កើនឡើងប្រហែល ៣២ពាន់លានដុល្លារ
៥/ Steve Ballmer មានទ្រព្យសម្បត្តិសរុប ១៣១ពាន់លានដុល្លារ កើនឡើងប្រហែល ៤៥,២ពាន់លានដុល្លារ
៦/ Mark Zuckerberg មានទ្រព្យសម្បត្តិសរុប ១២៨ពាន់លានដុល្លារ កើនឡើងប្រហែល ៨២,៤ពាន់លានដុល្លារ
៧/ Larry Page មានទ្រព្យសម្បត្តិសរុប ១២៦ពាន់លានដុល្លារ កើនឡើងប្រហែល ៤៣,១ពាន់លានដុល្លារ
៨/ Larry Ellison មានទ្រព្យសម្បត្តិសរុប ១២៣ពាន់លានដុល្លារ កើនឡើងប្រហែល ៣១,២ពាន់លានដុល្លារ
៩/ Sergey Brin មានទ្រព្យសម្បត្តិសរុប ១២០ពាន់លានដុល្លារ កើនឡើងប្រហែល ៤០,៦ពាន់លានដុល្លារ
១០/ Warren Buffett មានទ្រព្យសម្បត្តិសរុប ១២០ពាន់លានដុល្លារ កើនឡើងប្រហែល ១៣ពាន់លានដុល្លារ៕