អតីតគ្រូបង្រៀនភាសាអង់គ្លេស លោក Jack Ma បានបង្កើតក្រុមហ៊ុន Alibaba Group ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចធំបំផុតមួយនៅវិញពិភពលោក។
នៅខែ កញ្ញា ឆ្នាំ ២០១៩ លោក Jack Ma បានលាឈប់ពីតំណែងជាប្រធាននាយកប្រតិបត្តិរបស់ Alibaba ។ ត្រូវបានស្នងតំណែងដោយនាយកប្រតិបត្តិ Daniel Zhang ។
ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងនៅឆ្នាំ ២០១៤ របស់ខ្លួននៅទីក្រុងញូវយ៉ក បានបង្កើតកំណត់ត្រាជាការបោះទុនភាគហ៊ុនសាធារណៈដ៏ធំបំផុតរបស់ពិភពលោក ដោយរកបាន ២៥ ប៊ីលានដុល្លារ។
ការវិនិយោគរបស់លោក Ma លើសពីក្រុមហ៊ុន Alibaba រួមមានភាគហ៊ុននៅក្នុងក្រុមហ៊ុនឧស្សាហកម្មកម្សាន្តចិន Huayi Brothers និងទីក្រុងប៉េកាំង Enlight Media ។
ការចុះផ្សាយរបស់ទស្សនាវដ្តី Forbes នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ទ្រព្យសម្បត្តិរបស់ស្ថាបនិក Alibaba មានចំនួន 53.8 ប៊ីលានដុល្លារ។
ក្នុងកំឡុងពេលមានជំងឺរាតត្បាត ជំងឺគ្រុនឈាម មូលនិធិរបស់លោក បានបរិច្ចាគ ម៉ាស និងសម្ភារពេទ្យជាច្រើនលានមុខ ដល់សហរដ្ឋអាមេរិក អឺរ៉ុប និងអាហ្វ្រិក។
ប្រភព៖ Forbes
ប្រែសម្រួល៖ ឧកញ៉ាក្បាលកោះ