យោងតាមការរបាយការណ៍ចេញផ្សាយដោយគេហទំព័រ Statista បានបង្ហាញថា ប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតលើពិភពលោក មិនមែនជាមហាអំណាចសេដ្ឋកិច្ចយក្សដូចជាអាមេរិក និងចិនឡើយ តែជាប្រទេស Guyana នៅទ្វីបអាមេរិកខាងត្បូង និងតំបន់សេដ្ឋកិច្ចពិសេសចិន ទីក្រុងម៉ាកាវ ទៅវិញទេ។
គិតត្រឹមការព្យាករណ៍ត្រឹមចុងឆ្នាំ២០២៣ សេដ្ឋកិច្ចនៃប្រទេស Guyana មានកំណើនរហូតដល់ ៣៨,៤% ស្របពេលទីក្រុងម៉ាកាវ មានកំណើនសេដ្ឋកិច្ចខ្ពស់ដាច់គេ រហូតដល់ ៧៤,៤%ឯណោះ។
កំណើនសេដ្ឋកិច្ចនៃប្រទេស Guyana គឺរុញច្រានដោយធនធានប្រេងដ៏សំបូរបែបនៅទីនោះ និងត្រូវបានគេប៉ាន់ស្មានថា ទិន្នផលប្រេងសរុបនៃប្រទេសតូចមួយនេះ គឺមានរហូតដល់ ១០ពាន់លានបារ៉ែលឯណោះ។
ចំណែកឯកត្តាដែលជំរុញកំណើនសេដ្ឋកិច្ចនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ចិន ទីក្រុងម៉ាកាវវិញ គឺបានមកពីវិស័យទេសចរណ៍ វិស័យអលនទ្រព្យ និងកាស៊ីណូពាសពេញទីក្រុង សាកសមជាមួយរហស្សនាមជា ទីក្រុង Las Vegas នៅតំបន់អាស៊ី ស្របពេលរដ្ឋាភិបាលម៉ាកាវ ក៏ព្យាយាមរក្សាទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសធំៗ និងអូសទាញការវិនិយោគបានរាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕