ចង់ដឹងទេ! ក្រុមហ៊ុន Tesla ផលិតនិងចែកចាយរថយន្តបានប៉ុន្មានគ្រឿងក្នុងឆ្នាំ២០២៣?

អន្តរជាតិ

នៅថ្ងៃទី២ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍មកថា នៅក្នុងឆ្នាំ២០២៣ ក្រុមហ៊ុន Tesla បានផលិតរថយន្តអគ្គិសនីសរុបចំនួន ១,៨៥លានគ្រឿង និងចែកចាយរថយន្តបានប្រមាណ ១,៨លានគ្រឿងផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិកមួយនេះ បានផលិតរថយន្តជិត ៤៩៥ ០០០គ្រឿង និងបានចែកចាយច្រើនជាង ៤៨៤ ០០០គ្រឿង​នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។

ទន្ទឹមនឹងនោះ ក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៣ ក្រុមហ៊ុន Tesla បានផលិតរថយន្តម៉ូឌែល 3 និង Y ចំនួន ៤៧៦ ៧៧៧គ្រឿង ហើយដោយសារតែរថយន្តទាំងពីរម៉ូឌែលនេះមានតម្លៃទាបសមរម្យ បានជំរុញឲ្យក្រុមហ៊ុនអាចចែកចាយរថយន្តបានចំនួន ៤៦១ ៥៣៥គ្រឿងនៅទូទាំងពិភពលោក កើនឡើង១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

ចំណែកឯការដាក់លក់ម៉ូឌែលផ្សេងៗទៀតដូចជា ម៉ូឌែល S និង X ក៏ដូចជារថយន្តភីកអាប់ Cybertrucks ដែលទើបដាក់លក់ថ្មីថ្មោង បានកើនឡើង៣៤% ដល់ចំនួន ២២ ៩៦៩គ្រឿងផងដែរ៕