អ្នកឧកញ៉ាបណ្ឌិត ជា រតនា៖ សូមគោរពថ្លែងអំណរគុណភ្ញៀវទាំងអស់ ដែលជ្រើសរើសសណ្ឋាគារ «សាន់ & មូន រីវើសាយ» ជាផ្ទះទី២ ថ្ងៃឆ្លងឆ្នាំសកល

អាជីវកម្ម

អ្នកឧកញ៉ាបណ្ឌិត ជា រតនា អគ្គនាយកក្រុមហ៊ុន សាន់ & មូន គ្រុប សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ដែលបានជ្រើសរើស សណ្ឋាគារ «សាន់ & មូន រីវើសាយ» ជាផ្ទះទី២ ថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា ស្ថាបនិកសណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ» មានប្រសាសន៍ថា៖ “សូមគោរពអរគុណដល់សម្ដេច ឯកឧត្ដម លោកជំទាវ ភ្ញៀវជ​ាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ បង្កើតអនុស្សាវរីយ៍ថ្ងៃឆ្លងឆ្នាំសកល នៅសណ្ឋាគារ «សាន់ & មូន រីវើសាយ»។”

អ្នកឧកញ៉ា បន្ថែមឱ្យដឹងទៀតថា ក្រៅពីរៀបចំកម្មវិធីជប់លៀងឆ្លងឆ្នាំសកល ជូនអតិថិជនទាំងអស់ រួមជាមួយការផ្ដល់កញ្ចប់ប្រូម៉ូសិនបញ្ចុះតម្លៃដ៏ពិសេស និង Free ទៅលើការញាំអាហារ និងស្នាក់នៅសណ្ឋាគារមួយយប់ បន្ទាប់ពីរាត្រីឆ្លងឆ្នាំសកលកន្លងទៅថ្មីៗនេះ សណ្ឋាគារ សាន់ & មូន រីវើសាយ ក៏មានទទួលរៀបចំកម្មវិធីលក្ខណៈ VIPផ្សេងៗ ដូចជាពិធីខួបកំណើត អាពាហ៍ពិពាហ៍ ជប់លៀង ចូលឆ្នាំខ្មែរ និងកម្មវិធីផ្សេងៗទៀត ដោយធានាថា អតិថិជននឹងទទួលបានបនូវស្តង់ដារនៃការបដិសណ្ឋារកិច្ច ដ៏សមរម្យ និងគួរជាទីចងចាំបំផុតនាឱកាសពិសេសៗ ដែលខាងសណ្ឋាគាររៀបចំជូន។

សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ»(SUN & MOON, Riverside Hotel) មានទីតាំងស្ថិតនៅជិតស្ពានអាកាស ព្រះមុនីវង្ស (ស្ពានអាកាសក្បាលថ្នល់) រាជធានីភ្នំពេញ។ សណ្ឋាគារ SUN & MOON, Riverside Hotel ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយស្នាដៃកូនខ្មែរ គឺ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ។ សាន់ & មូន រីវើសាយ ជាសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងស្រុកមួយ ដែលទទួលបានការវាយតម្លៃខ្ពស់កម្រិតស្តង់ដារ ដោយស្ថាប័នអន្តរជាតិថា ជាសណ្ឋាគារ មានការឌីហ្សាញ ស្រស់ស្អាតលំដាប់ពិភពលោក World Class Design Hotel រួមទាំងទទួលបានមេដាយ និងពានរង្វាន់ប្រចាំឆ្នាំជាច្រើនពីក្រសួងទេសចរណ៍ថែមទៀតផង ។ 

ជាមួយមុខងារ ដ៏ប្រណីត និងសម្បូរបែប «សាន់ & មូន រីវើសាយ» បានក្លាយជាគោលដៅបដិសណ្ឋារកិច្ចនៃការរៀបចំកម្មវិធី ដូចជាពិធីខួបកំណើត អាពាហ៍ពិពាហ៍ ជប់លៀងបុគ្គលិកប្រចាំឆ្នាំ ជួបជុំឆ្លងឆ្នាំសកល មើលកាំជ្រួញ និង ព្រឹត្ដិការណ៍តូច ធំ លក្ខណៈ VIP, V VIP គ្រប់ប្រភេទគួរជាទីពេញចិត្ត ជាមួយតម្លៃយ៉ាងសមរម្យទៀតផង។ នៅខាងក្នុងសណ្ឋាគារ តាំងពីជាន់ផ្ទាល់ដី រហូតដល់ជាន់ខាងលើ សុទ្ធតែអាចឆ្លើយតបទៅនឹងតម្រូវការ និងក្ដីប្រាថ្នារបស់អតិថិជន ជាតិ និងអន្ដរជាតិ បានដោយទំនុកចិត្ត។ ក្នុងនោះ មានទាំងហាងកាហ្វេស្តង់ដារដ៏ធំទូលាយដំបូងគេនៅកម្ពុជា សាលប្រជុំ បន្ទប់ការិយាល័យរួម ភោជនីយដ្ឋានលំដាប់ៗចម្រុះជាតិសាសន៍ សាលហាត់ប្រាណ រោងភាពយន្តលក្ខណៈគ្រួសារ កន្លែងស្ប៉ាសុខភាពដ៏ទំនើបថែមទៀតផង។  

ដោយសារតែការច្នៃប្រឌិតខ្ពស់ ប្រកបដោយស្ដង់ដារបស់កូនខ្មែរដ៏ឆ្នើមនេះ ទើបក្នុងរយៈពេលបើកដំណើរការកន្លងមកនេះ បានឆ្លើយតបទៅនឹងតម្រូវការ និងក្ដីប្រាថ្នារបស់អតិថិជនយ៉ាងខ្លាំងទាំងជាតិ និងអន្ដរជាតិ ព្រោះបានស្គាល់នូវបទពិសោធន៍នៃការកេ្របរសជាតិជីវិតតាមយុគសម័យថ្មី ពិសេសសណ្ឋាគារលំដាប់ផ្កាយ៥នេះ បានចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងបង្កើតការងារធ្វើសម្រាប់ពលរដ្ឋកម្ពុជាផងដែរ។