ក្នុងចំណោមជនរងគ្រោះទាំងអស់ដែលទទួលរងគ្រោះក្នុងហេតុការណ៍បាក់អាគារ៧ជាន់នៅកំពង់សោម មានអ្នកភូមិ លោក ឧកញ៉ា ឡេង ណាវ៉ាត្រ រហូតដល់ទៅ៦នាក់ ដោយគិតមកដល់ម៉ោងនេះនៅ មិនទាន់កាយរកឃើញនៅឡើយ។ ពួកគេទាំង៦នាក់មានឈ្មោះ ១/ស៊ឹម មន,២/ភួន ផាន់ណា,3/ឆេង ចន្ថា,4/ឆុន ធាន,៥/ សយ ៦/ ម៉ៅ ដោយពួកគេទើបដែលចូលទៅស្នាក់នៅទីនោះ ក្នុងយប់កើតហេតុដើម្បី ព្រឹកឡើងធ្វើការ ហើយក៏ជួបគ្រោះថ្នាក់បែបនេះតែម្ដង។ តាមប្រភពព័ត៌មានជាងការ៉ូដែល ចូលទៅស្នាក់នោះមានរហូតដល់ទៅ១២នាក់ ក្នុងនោះ មានអ្នកភូមិ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា៦នាក់។
តាមការបញ្ជាក់ពីលោក ឡេង ប្រុស បងបង្កើត លោក ឧកញ៉ា ឡេង ណាវ៉ត្រា គិតមកដល់ម៉ោងនេះ នៅមិនទាន់រកឃើញ ជនរងគ្រោះទាំង៦នាក់ដែលបានរៀបរាប់ឈ្មោះខាងលើឡើយ។ ទទឹមគ្នានោះដែរ ឧកញ៉ា ឡេង ណាវ៉ាត្រ មិនដាច់ចិត្តឡើយ ដោយលោកបាន ឧបត្ថម្ភជាប្រាក់8លានរៀល ដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដើម្បីហូបចុក និង សោហ៊ុយធ្វើដំណើរ។
សូមបញ្ជាក់ផងដែរថា ក្នុងគ្រោះថ្នាក់ដែលធ្វើឲ្យផ្អើលដល់សារព័ត៌មានពិភពលោកល្បីៗ ចេញផ្សាយយ៉ាងព្រោងព្រាតនោះប្រមុខ រាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា ន ទៅបីជា សម្ដេចបានចេញដំណើរមកចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃ ក្ដីសម្ដេចបានបញ្ជាមន្ត្រីសង្គ្រោះនិង តាមដានយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយគ្នានោះដើម្បីចូលរួមមរណៈទុក្ខនិងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាម
រាជរដ្ឋាភិបាល សម្ដេច បានសម្រេចបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសឹបលានរៀល)ឬ១ម៉ឺដុល្លា(10.000$)។
សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥត
គិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋនិងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល(ប្រាំលានរៀល)។
តាមប្រភពពី លោក ហ៊ុយ ប៉ុនឡេង អ្នករាយការណ៍ព័ត៌មានPNN ដែលប្រចាំការនៅកន្លែងកើតហេតុ គិតមកទល់ម៉ោង១១ ព្រឹកនេះចំនួនមានអ្នករបួសប្រមាណ ២៤នាក់ និងស្លាប់ ១៧នាក់ ហើយដំណើរការសង្គ្រោះអាយុជីវិតពលរដ្ឋគឺកំពុងធ្វើបន្ត។
ប្រភព រូបថត៖ Ja Dance