បេក្ខភាពប្រធានាធិបតីអាមេរិក លក់ភាគហ៊ុនប្រមូលលុយបានជាង ៣៣លានដុល្លារ

អន្តរជាតិ

បេក្ខភាពប្រធានាធិបតីអាមេរិក លោក Vivek Ramaswamy បានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនវេជ្ជសាស្ត្ររបស់លោក គឺ Roivant Sciences Ltd. បានទឹកប្រាក់ជាង ៣៣លានដុល្លារ ដើម្បី​យកមកប្រើប្រាស់ក្នុងការឃោសនារកសន្លឹកឆ្នោត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា បេក្ខភាពតំណាងគណបក្សសាធារណរដ្ឋរូបនេះ បានលក់ភាគហ៊ុនផ្ទាល់ខ្លួន ៣លានហ៊ុន ដោយក្នុងមួយហ៊ុនតម្លៃ ១១,០៥ដុល្លារ ហើយបច្ចុប្បន្នលោកនៅសល់ភាគហ៊ុនប្រហែល ៥២លានហ៊ុនទៀត។

រំលឹកបន្តិចថា កាលពីខែកុម្ភៈឆ្នាំមុន មហាសេដ្ឋី Ramaswamy ក៏ធ្លាប់លក់ភាគហ៊ុនដ៏ច្រើនបែបនេះ និងទទួលបានទឹកប្រាក់ជិត ៣២លានដុល្លារ ហើយក៏បានប្រកាសប្រឡូកនៅក្នុងឆាកនយោបាយក្នុងពេលជាមួយគ្នានោះផងដែរ។

សូមជម្រាបដែរថា បើទោះជាលោក Ramaswamy ទើបនឹងប្រឡូកនៅក្នុងឆាកនយោបាយ ជាមួយបទពិសោធន៍តិចតួចក្ដី ប៉ុន្តែលោកគឺជាបេក្ខភាពប្រធានាធិបតីអាមេរិក ដែលមានប្រជាប្រិយភាពបំផុតមួយរូប សម្រាប់ប្រជាពលរដ្ឋអាមេរិក៕