នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បុរី ឡេង ណាវ៉ាត្រា បានចេញសេចក្ដីប្រកាសច្រានចោលព័ត៌មាន ញុះញង់លើសពីការពិតដ៍អាក្រក់ចំនួន៣ មានអាស៊ីសេរី RFA ,The Cambodia Daily Khmer និង VOD Khmer ដោយ សូមធ្វើការច្រានចោលនិងស្រាយបំភ្លឺជ៉ុវិញការចុះផ្សាយរបស់ វិទ្យុអាស៊ីសេរី(RFA) VOD Khmer និង The Cambodia Daily Khmer ដែលលើកឡើងថា “ក្រុមហ៊ុនបុរី ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រឈមនឹងការប្រកាសក្ស័យធន រួចប្ដូរម្ចាស់ថ្មី” និង “អ្នកទិញបុរីឡេងណាវ៉ាត្រាខ្លះស្លាប់ដោយសារវិបត្ដិផ្លូវចិត្ដ និងបំណុលក្រោយបង់លុយគ្រប់មិនបានផ្ទះ” ។
ក្រុមហ៊ុនសូមច្រានចោលរាល់ការចុះផ្សាយព័ត៌មានខាងលើចាត់ទុកថាជាការញុះញង់ដ៏អាក្រក់ លើសពីការពិត និងមិនមានការលក់ផ្ទេរម្ចាស់អ្វីនោះឡើយ ហើយក៏មិនបានប្រកាសក្ស័យធនដែរ ក្រុមហ៊ុននៅដំណើរការជាធម្មតា។
ខាងក្រោមនេះគឺជា ការចេញបដិសេធរបស់បុរីឡេងណាវ៉ាត្រា ដែលមានខ្លឹមសារដូចខាងក្រោម៖