Elon Musk ច្រានចោលចចាមអារ៉ាម ជុំវិញការប្រើប្រាស់គ្រឿងញៀនខុសច្បាប់

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានច្រានចោលរាល់ព័ត៌មាន ជុំវិញការចោទប្រកាន់​លើរូបលោកថា បានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងបង្កឲ្យកើតមានជាភាពចលាចល​នៅក្នុងក្រុមហ៊ុន Tesla និង SpaceX។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Telegraph។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេធាវីរបស់ Elon Musk លោក Alex Spiro បានលើកឡើងថា កូនក្ដីរបស់លោកតែងតែធ្វើការ​ពិនិត្យរកមើលសារធាតុញៀនជាញឹកញាប់នៅក្រុមហ៊ុន SpaceX ហើយមិនដែលរកឃើញពី​ភាពវិជ្ជមាននៃការប្រើប្រាស់គ្រឿងញៀនម្ដងណាឡើយ។

ទោះជាមានការអះអាងបែបនេះក្ដី ប៉ុន្តែកាលពីឆ្នាំ២០១៨ កំពូលអ្នកមានដាច់គេលើលោករូបនេះ បានធ្វើឲ្យមហាជនមានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសាររូបលោកបានជក់កញ្ឆា អំឡុងពេលផ្ដល់កិច្ចសម្ភាសន៍មួយ ហើយរូបភាពនោះបានចែកចាយពាសពេញបណ្ដាញសង្គម។

រំលឹកបន្តិចថា កាលពីថ្ងៃទី០៧ ខែមករា សារព័ត៌មាន WSJ បានចេញផ្សាយថា លោក Elon Musk បានកំពុងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលធ្វើឲ្យថ្នាក់ដឹកនាំនៅក្រុមហ៊ុន Tesla និង SpaceX បង្ហាញក្ដីបារម្ភជាខ្លាំង ព្រោះដំណឹងមួយនេះអាចធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ពួកគេ៕