តើធនាគាររបស់អ្នកឧកញ៉ា រូបណាខ្លះ ជាដៃគូសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា?

ជុំវិញ​ឧកញ៉ា

មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតឡើងក្នុងគោលបំណងបន្តសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈ ការស្វែងរកថវិកាពីបណ្តាសប្បុរសជននានាមកទ្រទ្រង់ ដើម្បីព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ មូលនិធិនេះត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងការចូលរួមបរិច្ចាកថវិកាដល់មូលនិធិគន្ធបុប្ផា សប្បុរសជន អាចផ្ដល់អំណោយជាថវិកា ដល់​​កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺតាមសាខាមន្ទីរពេទ្យគន្ធបុប្ផាទាំង​ ៥​ទីតាំង នៅទូទាំងប្រទេសកម្ពុជា ដោយផ្ទាល់​នៅ​លេខាធិការដ្ឋាន​មូលនិធិ​គន្ធ​​បុប្ផា​កម្ពុជា ដែលមាន​ទីតាំងនៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឬតាម គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ថវិកា​ទាំងអស់ដែលទទួលបាន នឹងត្រូវ​ចាត់​ចែង​ប្រើប្រាស់​ដោយ​គណៈ​គ្រប់គ្រង​របស់​មន្ទីរ​ពេទ្យ​នៅពេល​មាន​តម្រូវការ​។

ថ្ងៃនេះ ឧកញ៉ាញូស៍សូមបង្ហាញធនាគារដៃគូរបស់មូលនិធិគន្ធបុប្ផាដែលមានម្ចាស់ជាអ្នកឧកញ៉ា នៅកម្ពុជា។ គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូមានសរុបទាំងអស់ចំនួន១៤ ក្នុងនោះ ៤ជារបស់អ្នកឧកញ៉ា ដូចជា៖

១. ធនាគារ កាណាឌីយ៉ា របស់អ្នកឧកញ៉ា ពុង ឃាវសែ

២. ធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង

៣. ធនាគារ វឌ្ឍនៈ របស់អ្នកឧកញ៉ា សំ អាង

៤. ធនាគារ ជីប ម៉ុង របស់អ្នកឧកញ៉ា លាង ម៉េង

សូមជម្រាបជូនថា មន្ទីពេទ្យគន្ធបុប្ផា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ ដោយមានវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិក។ ក្នុងដំណើរការទ្រទ្រង់មន្ទីពេទ្យ ស្ថាបនិកជនជាតិស្វីសរូបនេះ ប្រមូលថវិកាមកពីការសម្ដែងសិល្បៈ របស់ខ្លួនតាមរយៈការលេងសូរឡូ ឬកូដវីយូឡុង, ទទួលបានថវិកាពី ​មូលនិធិគ​ន្ធ​បុប្ផា​ស្វីស​ ​ដែលផ្ដល់ឱ្យដោយរដ្ឋាភិបាលស្វីស,ទទួលបាន​ពី​សប្បុរ​សជ​ន​ក្នុង និង​ក្រៅ​ប្រទេស​ ​រួម​ទាំង​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ៕

អត្ថបទ៖​ សុកធា