ក្រុមហ៊ុនផ្លូវដែករដ្ឋវៀតណាម ប្រកាសកើបប្រាក់ចំណេញលើកដំបូង ក្រោយខាតអស់ ៣ឆ្នាំ

អន្តរជាតិ

ក្រុមហ៊ុន Vietnam Railways ដែលគ្រប់គ្រងដោយរដ្ឋាភិបាលវៀតណម បានរាយការណ៍ពីប្រាក់ចំណេញលើកដំបូងរបស់ខ្លួន ដល់ចំនួន ៩៤,៨ពាន់លានដុង (៣,៨៩លានដុល្លារអាមេរិក) នៅក្នុងឆ្នាំ២០២៣ បន្ទាប់ពីរងការខាតបង់អស់រយៈពេល ៣ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ប្រាក់ចំណូលសរុប​របស់ក្រុមហ៊ុន ​ Vietnam Railways បាន​ឡើង​ដល់ ៨,៥ទី្រ​លាន​ដុង ជាមួយនឹងការដឹកជញ្ជូនអ្នកដំណើរសរុបចំនួន ៦,១ លាននាក់កាលពីឆ្នាំមុន ពោលគឺកើនឡើង ៣៥% បើធៀបទៅនឹងកាលពីឆ្នាំ២០២២ ។

ជុំវិញការកើនឡើងប្រាក់ចំណូលនេះ ត្រូវបានគេ​សន្មត​ថា បានមកពីផែនការបញ្ចុះតម្លៃចំពោះការធ្វើដំណើរ ក៏ដូចជាការផ្តល់ជូនផ្សេងៗទៀត រួមទាំងការកែលម្អគុណភាពនៃសេវាកម្ម និងទេសចរណ៍តាមផ្លូវរថភ្លើង ផងដែរ។

ប៉ុន្តែទន្ទឹមនឹងនេះ ចំពោះការដឹកជញ្ជូនទំនិញវិញ បានធ្លាក់ចុះ ១៩% មកនៅត្រឹមចំនួន ៤,៦ លានតោនប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៣ ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែកវៀតណាមមួយនេះ ចាត់ទុកថាឆ្នាំ២០២៤ នេះ អាចជាឆ្នាំដ៏លំបាកមួយ ដោយសារតែមានការប្រកួតប្រជែងខ្ពស់ពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវ​ថ្នល់​៕